អង់គ្លេស៖ កីឡាករខ្សែបម្រើ Cesc Fabregas របស់ Chelsea បានសម្រេចចិត្តចាកចេញ និងទៅរួមរស់ជាមួយ Monaco ដែលស្ថិតនៅក្របខណ្ឌ Ligue 1 របស់បារាំងក្នុងកិច្ចសន្យា ៣ឆ្នាំកន្លះ។

ជុំវិញពាក្យចចាមអារ៉ាមជាច្រើន ពាក់ព័ន្ធនឹងការផ្ទេរចេញទៅ Monaco នេះ បានលេចឮជាយូរហើយ រហូតមកដល់ពេលនេះ Fabregas បានសម្រេចចិត្តចាកចេញ ហើយទៅចូលរួមជាមួយក្លិបដែលដឹកនាំដោយមិត្តចាស់របស់លោកគឺ Thierry Henry។

Cesc Fabregas ចាកចេញពី Chelsea ទៅកាន់ Monaco

ក្នុងរដូវកាលនេះ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Fabregas ហាក់ដូចជាមិនសូវមានឱកាសបង្ហាញខ្លួនឡើយ នៅក្រោមការដឹកនាំរបស់លោក Sarri ពោលគឺ រូបគេមានឱកាសបង្ហាញខ្លួនតែ ៦ដងប៉ុណ្ណោះក្នុងរដូវកាលនេះ។ ក្នុងអំឡុងពេលដែលរូបគេ បានបង្ហាញខ្លួនជាប្រធានក្រុមរបស់តោខៀវ Chelsea កាលពីជំនួបជាមួយ Nottingham Forest កីឡាករ Fabregas បានបង្ហាញក្តីស្រលាញ់ និងនិយាយពាក្យលាទៅកាន់អ្នកគាំទ្ររបស់ Chelsea ទាំងទឹកភ្នែក។

Cesc Fabregas ចាកចេញពី Chelsea ទៅកាន់ Monaco
Cesc Fabregas ចាកចេញពី Chelsea ទៅកាន់ Monaco

គួរបញ្ជាក់ថា ក្នុងការប្រកបអាជីពនៅអង់គ្លេស Fabregas ធ្លាប់ឈ្នះពានរង្វាន់ Premier League បាន ២ដង, FA Cup បាន ២ដង និងឈ្នះពាន League Cup បានម្តងពីការបង្ហាញខ្លួនចំនួន ៥០១ ប្រកួត។

ដោយឡែកនៅ Barcelona វិញ Fabregas ក៏ធ្លាប់បានលើកពានរង្វាន់ជាមួយក្លិបយក្សអេស្ប៉ាញនេះ ៦ដងផងដែរ។

ជូនពរ Cesc Fabregas ជោគជ័យក្នុងអាជីពបាល់ទាត់នៅ Ligue 1៕

Cesc Fabregas ចាកចេញពី Chelsea ទៅកាន់ Monaco

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]