ជារៀងរាល់ថ្ងៃ មានស្រ្តីជាច្រើន មានការព្រួយបារម្មណ៍ ពីស្វាមីខ្លួនជាខ្លាំង បណ្តាលមកពី មូលហេតុខ្លាច ស្វាមីរបស់ខ្លួន ទៅមានស្រីដទៃ ក្រៅពីខ្លួន។

ថ្ងៃនេះខ្មែរឡូតសូមលើកយកនូវប្រធានបទ ដែលទាក់ទងនឹងការធ្វើឲ្យស្វាមី ក៏ដូចជាគូេស្នហ៍ដែលមានភាព មិនចុះសម្រុងនឹងគ្នាដោយខាងបុរសជាស្វាមីទៅលួច មានអ្នកថ្មីផងដែរ។ ដោយយើងលើក យកនូវវិធីសាស្រ្ត មករៀបរាប់ប្រាប់ ឲ្យភរិយាមួយចំនួនយកទៅអនុវត្តន៍ ដើម្បីចងចិត្តស្វាមីរបស់ខ្លួនកុំឲ្យមានស្រីដទៃផ្សេងទៀត មាន ៨ ចំនុចដូចខាងក្រោម៖

១. ស្រ្តីម្នាក់ៗមិនត្រូវធ្វើនូវអ្វីៗច្រំដែលពេកទេ ព្រោះបែបនេះអាចធ្វើឲ្យស្វាមី របស់ខ្លួនមានភាពធុញទ្រាន់ផងដែរ។

២. ភរិយាត្រូវប្រើពាក្យផ្អែមល្ហែម ចំពោះស្វាមីឲ្យបានច្រើន និងបង្ហាញនូវកាយវិការទន់ភ្លន់ផងដែរ ព្រោះធ្វើបែបនេះ ស្វាមីមួយចំនួនប្រាកដជាមិនដាច់ចិត្ត ធ្វើនូវអ្វីដែលមិនគប្បីចំពោះភរិយាខ្លួននោះទេ។

៣. មនុស្សស្រីម្នាក់ៗត្រូវតែមានភាពសិចស៊ីផ្ទាល់ខ្លួន និងរៀងៗខ្លួន។ ព្រោះប្រសិនជាភរិយា ដែលមានភាពសិចស៊ីស្រាប់ ស្វាមីប្រាកដជាមិនអាចទៅមានក្រៅបានទេ។ ប៉ុន្តែត្រូវចងចាំថា សិចស៊ីត្រូវមានកំរិត និងតាមកាលៈទេសៈ ផងដែរ។

៤. ចំពោះការថែរក្សាសម្ផស្សគឺសំខាន់ណាស់សំរាប់ស្រ្តីម្នាក់ៗ ព្រោះបើសិនជា ស្រ្តីចេះថែរក្សាសម្ផស្ស ស្វាមីកាន់តែស្រឡាញ់ថែមទៀត មិនអាចមានការក្បត់ចិត្តអ្នកឡើយ។

៥. ពិតប្រាកដណាស់ រឹតតែសំខាន់គឺ ការធ្វើមុខម្ហូប ហើយប្រសិនបើមុខម្ហូបទាំងនោះឆ្ងាញ់ទៀតនោះគឺកាន់តែល្អ វានឹងអាចចងចិត្តស្វាមីរបស់អ្នក ឲ្យមកពិសាអាហារនៅផ្ទះដោយមិនចង់ទៅក្រៅ។

៦. ស្រ្តីជាភរិយាមិនត្រូវ ក្តោបក្តាប់សេដ្ឋកិច្ចស្វាមីពេកឡើយ ជាពិសេសគឺរឿងប្រាក់ចំនូលដែលប្តីរកបានមក។ ព្រោះធ្វើបែបនេះ អាចឲ្យបុរសជាស្វាមីមានសម្ពាធ ហើយក៏អាចបណ្តាលឲ្យប្តីទៅមានប្រពន្ធចុងផងដែរ។

៧. ចំពោះរឿងកម្មវិធីជប់លៀងវិញ ស្រ្តីជាភរិយាគួរតែអនុញ្ញាតឲ្យស្វាមីរបស់ខ្លួន ទៅចូលរួមផងដែរ។ ព្រោះនេះជារឿងធម្មតារបស់បុរស តែបើសិនជាមិនទុកចិត្ត អ្នកអាចចូលរួមជាមួយបាន។

៨. ចេះទុកកិត្តិយសសំរាប់ខ្លួន និងស្វាមី មិនត្រូវមានរឿងអ្វីហើយភរិយាជេរប្តី នៅមុខភ្ញៀវ ឬ មិត្តភក្កិនោះទេ។ ធ្វើបែបនេះរឿងធំក៏អាចទៅជារឿងតូចបានដែរ។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]