ខេត្ត​ស្វាយ​រៀង​ ​៖ យុវ​ជន​​ល្មោភ​កាម​ម្នាក់​​​​ត្រូវ​​បាន​​​​ចាប់​ខ្លួន​​ពី​បទ​​ចាប់​រំលោភ​​សេព​សន្ថវៈ​​​ ទៅ​លើ​​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ ​រហូត​បាន​សម្រេច​​ បណ្តាល​​ឱ្យ​ក្មេង​​ស្រី​រង​របួស​ត្រង់​ទ្វារ​មាស​​​ហូរ​ឈាម​ឥត​​ឈប់​​ រហូត​ដល់​សន្លប់​​បាត់​ស្មារ​តី​​ត្រូវ​​ជី​ដូន​យក​ម​ក​​មន្ទីរ​ពេទ្យ​​ខេត្ត​​ដើម្បី​សង្គ្រោះ​​ ។ ករណី​​នេះ​​ បាន​កើ​តឡើង​​​ កាល​ពី​​ថ្ងៃទី​​១៥​ មីនា​ឆ្នាំ​​២០១២​ វេលា​ម៉ោង​​​៤រសៀល​​​ នៅ​​​​​ឃុំ​ក្រសាំង​ ស្រុក​រមាស​ហែក​ ។

តាម​លោក​វរ​សេនី​យ៍​​ត្រី កុយ​​ សុភាព​​ នាយការិយាល័យ​​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​នៃ​ស្នង​ការ​​នគរ​បាល​​ខេត្ត​​បាន​ប្រាប់​​កោះ​សន្តិ​ភាព​​ថា​ ជន​​​ល្មោភ​កាម​ឈ្មោះ​​ ខ្វុង​ ចាន់​ អាយុ​១៨​ឆ្នាំ​​ មាន​ទី​លំ​
នៅ​​ភូមិ​​-​ឃុំ​កើត​ហេតុ​​ខាង​លើ បាន​​​​​ចូល​​ចាប់​កុមារី​រង​​គ្រោះ​​​ អាយុ​៩​ឆ្នាំ​ នៅក្នុង​​​ផ្ទះ​​រំលោភ​​រហូត​​បាន​សម្រេច​ ។ ​យុវ​ជន​​នេះ​​​មាន​ផ្ទះ​​​នៅ​ក្បែរ​​កុ​មារី​​រង​គ្រោះ​​​ រំលង​​មួយ​ផ្ទះ​ ។ លោក​បន្ត​​​​ថា​​ កុមារី​រង​គ្រោះ​ត្រូវ​ម្តាយ​​ទៅ​រក​ស៊ី​​ឈ្នួល​ដក​ដំឡូង​មី​ឱ្យ​គេ​​ នៅ​ខេត្ត​​ក្រចេះ​ ដោយ​ទុក​​កូន​២​នាក់​ផ្ញើ​​នឹង​ជីដូន​​ឈ្មោះ​ គឹម​ យ៉េង​ អាយុ​​៥៩​ឆ្នាំ​ ឱ្យ​​ជួ​យ​មើល​​​​ ។ លុះ​​នៅ​ល្ងាច​​ថ្ងៃកើ​តហេតុ​នោះ​​ជីដូន​​ទៅ​ឃ្វាល​ក្រ​បី​​ និង​កាប់​អុ​​ស​​ដោយ​​​​ទុក​ចៅ​​ឱ្យ​នៅ​​​ចាំ​ផ្ទះ​​ម្នាក់​​ឯង​​ ឃើញ​​ឱ​​​កាស​​ល្អ​ យុ​វ​ជន​កំហូច​​ ​​​ក៏​បាន​ឡើង​​ទៅ​ចាប់​រំលោភ​កុ​មារី​​​នោះ​ រហូត​​បាន​សម្រេខ​​​នៅ​លើ​​ផ្ទះ​​តែ​ម្តង​ ។​ នៅ​​​ពេល​​ជី​ដូន​​មក​ពី​​​​ឃ្វាល​ក្របី​​ឃើញ​​ចៅ​ស្រី​​ហូរ​ឈាម​​តាម​ទ្វារ​មាស​​​​​យ៉ាង​ខ្លាំង​​រហូត​ដល់​សន្លប់​​ ក៏​ប្រញាប់​​​​យក​មក​មន្ទីរ​​​ពេទ្យ​ខេត្ត​​ ដើម្បី​សង្គ្រោះ​​ពេល​ដឹង​​ខ្លួន​​គ្រូ​ពេទ្យ​​បាន​សួរទើប​​​ដឹងការ​​​​​ពិតថា​​​មាន​គេ​ចាប់​រំលោភ​​ គឺ​​​ឈ្មោះ​ ខ្វុង​ ចាន់​ ហើយ​​បាន​​គំរាម​​ថា​ ​​បើ​ប្រាប់​គេ​​​​​និង​ស​ម្លាប់​​ចោ​ល​​ ។

លោក​​ កុយ​ សុភាព​ បន្ត​ទៀត​ថា​ ក្រោយ​ពី​កុមារី​​ប្រាប់​​ភ្លាម​​​ គ្រូ​ពេទ្យ​​​បាន​​​ឱ្យ​អាណា​ព្យា​បាល​​​កុមារី​រង​គ្រោះ​​ដាក់​ពាក្យ​​ប្តឹង​ទៅ​សមត្ថ​កិច្ច​​​ ហើយ​​​​សមត្ថ​កិច្ច​​​ចុះ​ទៅ​​ចាប់​ខ្លួន​​បាន​ កាល​ពី​ថ្ងៃទី​១៦​ មីនា​ វេលា​ម៉ោង​៧​ព្រឹក​​​​នៅ​ផ្ទះ​​ជន​សង្ស័យ​​តែ​ម្តង​ ។​ នៅ​ចំពោះ​​មុខ​​​សមត្ថ​កិច្ច​​​​​ជ​ន ​សង្ស័យ​​ បាន​សារភាព​​​​​​​​ថា​ ពិត​ជា​បាន​ចាប់​កុមារី​​រង​គ្រោះ​​រំលោភ​​​​ប្រាកដ​​មែន​​ ។ ក្រោយ​ការ​សាកសួរ​​សមត្ថ​កិច្ច​​​បាន​ក​សាង​សំ​ណុំ​រឿង​​បញ្ជូន​យុ​វ​ជន​​នេះ​​ ទៅ​សាលា​ដំ​បូង​​ខេត្ត​​​ចាត់​ការ​តាម​ផ្លូវ​​ច្បាប់​​ ។ ​​រី​ឯ​​កុមារី​រង​គ្រោះ​​កំពុង​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]