ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាធ្លាប់បានស្គាល់រួចមកហើយ នូវតារាម៉ូដែលស្រី របស់ទីក្រុងប៉េកាំង ប្រទេសចិន ដែលមានឈ្មោះថា Xie Jia Nuo ដែលនាងមានឈ្មោះល្បីល្បាញមែនទែន នៅក្នុងប្រទេសចិន ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងភាពស៊ិចស៊ីរបស់នាង។

កញ្ញា Xie Jia Nuo កើតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៣ ហើយនាងមានអាយុទើបតែ ២០ឆ្នាំប៉ុណ្ណោះ មានកំពស់ ១ម៉ែត្រ និង៧២សង់ទីម៉ែត្រ ទំងន់ ៥២គីឡូក្រាម មកពីទីក្រុងប៉េកាំង ប្រទេសចិន។ កញ្ញា Xie Jia Nuo គឺជាតារាម៉ូដែលស្រី ដែលគួរឲ្យស្រលាញ់ ហើយនាងមានឈ្មោះល្បីខ្លាំង នៅក្នុងទីក្រុងប៉េកាំង ហើយមានអ្នកគាំទ្រច្រើន នៅតាមបណ្តាញអិនធើណេតថែមទៀត ដោយសារតែនាងធ្លាប់ ថតផ្សាយនូវហ្គេមអិនធើណេត ធ្វើឲ្យអ្នកនិយមប្រើប្រាស់អិនធើណេត វង្វេងវង្វ័នដោយសារនាង។

ក្នុងនោះដែរ តារាម៉ូដែលស្រីរូបនេះ គឺចូលចិត្តថតបង្ហាញនូវភាពស៊ិចស៊ី និងកាយវិការដ៏គួរឲ្យស្រលាញ់របស់នាង ព្រោះនេះគឺជាទេពកោសល្យរបស់នាង ដែលធ្វើឲ្យនាងមានឈ្មោះល្បីល្បាញ មកដល់សព្វថ្ងៃនេះ។

យ៉ាងណាម៉ិញ នាងត្រូវបានអ្នកនិយមប្រើប្រាស់អិនធើណេត ដែលជាប្រិយមិត្តតែងតែគាំទ្ររូបនាង ដាក់ឈ្មោះឲ្យរូបនាងថា គឺជាតារាម៉ូដែល ដ៏គួរឲ្យស្រលាញ់ និងស៊ិចស៊ី ប្រចាំទីក្រុងប៉េកាំង។































តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះតារាម៉ូដែលស្រីម្នាក់នេះ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]