ថៃ៖ ក្រោយផ្ទុះប្រជាប្រិយភាពខ្លាំង តួឯកស្រីក្នុងរឿងភាគបុរាណ «បុព្វេសន្និវាស» តួឯកស្រីកញ្ញា Bella Ranee រឹតតែមានអ្នកគាំទ្រស្រលាញ់ពេញចិត្តច្រើនឡើងៗ រហូតមកដល់ពេលនេះគេឃើញមានហ្វេនៗចូលទៅចុច Follow នាងក្នុងអ៊ីនស្តារក្រាមជាង ៥ លាននាក់មកហើយ។

ហើយអ្វីជាពិសេសដែលធ្វើឱ្យហ្វេនៗ កាន់តែពេញចិត្តយ៉ាងខ្លាំងទៅលើរូបនាងទៀតផងនោះគឺ រាល់ពេលទៅដើរលេងកម្សាន្តម្តងៗ គេកម្រឃើញតារាសម្តែងស្រីរូបនេះ តុបតែងខ្លួននៅក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញសាច់ជ្រុលហួសហេតុពេកនោះទេ។

ដោយសូម្បីតែពេលទៅដើរលេងកម្សាន្ត នៅតំបន់មាត់សមុទ្រជាមួយមិត្តភក្តិម្តងៗ ក៏គេមិនដែលឃើញនាងស្លៀកឈុតប៊ីគីនីបញ្ចេញភាពស៊ិចស៊ីខ្លាំងដែរ។

ជាក់ស្តែងលើកនេះក៏មិនខុសពីលើកមុនដែរ Bella Ranee តែងស្លៀកឈុតសុភាពៗក្នុងដំណើរកម្សាន្តរបស់នាង ជាមួយនឹងមិត្តភក្តិជាទីស្រលាញ់ជាច្រើននាក់ទៀតនៅ Hua Hin។

ឃើញហើយរឹតតែធ្វើឱ្យអ្នកគាំទ្រពេញចិត្តនឹងនាងយ៉ាងខ្លាំង និងមានអ្នកខ្លះទៀតសរសើរថា ខ្លួនស្រលាញ់គាំទ្រនាងជាអាយដលក្នុងបេះដូងមិនខុសមែន ដោយសារតែ Bella Ranee ជានារីសុភាពដូច្នេះឯង៕  

ទស្សនារូបភាពរបស់នាងដូចខាងក្រោមនេះទាំងអស់គ្នា៖ 

ឈុតដើរលេងសមុទ្ររបស់ Bella
ឈុតដើរលេងសមុទ្ររបស់ Bella
ឈុតដើរលេងសមុទ្ររបស់ Bella
ឈុតដើរលេងសមុទ្ររបស់ Bella
ឈុតដើរលេងសមុទ្ររបស់ Bella
ឈុតហែលទឹករបស់ Bella
ឈុតហែលទឹករបស់ Bella
Bella និងក្រុមមិត្តភក្តិ
Bella និងក្រុមមិត្តភក្តិ
Bella និងមិត្តភក្តិ
Bella និងក្រុមមិត្តភក្តិ
Bella និងក្រុមមិត្តភក្តិ
Bella និងក្រុមមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]