កូរ៉េខាងត្បូង៖ រយៈពេលមិនប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រិយមិត្តដែលនិយមគាំទ្រវិស័យ Kpop ប្រាកដជាបានជ្រាបហើយ ទាក់ទងទៅនឹងរឿង នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយមានអ្នកនិយមលេងបណ្តាញសង្គម នៅកូរ៉េមួយចំនួន បានផ្ទុះនូវការរើសអើងប្រកាន់ពូជសាសន៍ ទៅលើតារារ៉េបស្រី Lisa សមាជិកក្រុម Blackpink ថែមទាំងចង់ឲ្យនាងវិលត្រឡប់ទៅប្រទេសថៃ ទឹកដីកំណើតរបស់នាងវិញថែមទៀតផង។

យ៉ាងណាមិញ ពាក្យសម្តីដ៏អសុជីវធម៌របស់ក្រុមអ្នកនិយមលេងបណ្តាញសង្គម ទាំងនេះ បានបង្កឲ្យមហាជនជាច្រើន ជាពិសេសគឺអ្នកគាំទ្រក្រុមBlackpink ទាំងជាតិនិងអន្តរជាតិប្រមាណជា៣០ប្រទេស បានផ្ទុះការខឹងសម្បារជាខ្លាំង រហូតពួកគេបាននាំគ្នារួបរួមគ្នា ផ្តល់កម្លាំងចិត្តនិងការគាំទ្រ យ៉ាងពេញទំហឹង ទៅកាន់ Lisa ជាមួយ Hashtag ពាក្យថា #RespectLisa ដែលត្រូវបានចែកចាយ ពាសពេញបណ្តាញទំនាក់ទំនង ក្លាយជាប្រធានបទក្តៅ លំដាប់ថ្នាក់លេខ៤ ទូទាំងពិភពលោក ថែមទៀតផង។

មិនតែប៉ុណ្ណោះ សូម្បីតែតារាថៃល្បីៗជាច្រើន ក៏បានសរសេរជាសារ Comment នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់របស់ Lisa ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីមោទនភាពចំពោះខ្លួននាងផងដែរ។

ជាក់ស្តែង កាលពីម្សិលមិញនេះ តារាសម្តែងប្រុសលំដាប់ជួរមុខ លោក Mario Maurer ក៏បានចូលទៅComment នៅក្នុងរូបថតដែលLisa បានបង្ហាញចុងក្រោយបង្អស់ ដោយលោកបង្ហាញពីភាពកោតសរសើរ និងការលើកទឹកចិត្តយ៉ាងពេញទំហឹងទៅកាន់ Lisa ជាមួយនឹងពាក្យមួយឃ្លាដោយថា៖ «We all Very proud of you Lisa» មានន័យថា «ពួកយើងមានមោទនភាពចំពោះអ្នកណាស់ Lisa»។

ដោយប្រយោគរបស់លោកមួយឃ្លានេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជាខ្លាំង ដោយពាក្យថា«ពួកយើង»របស់Mario វាហាក់បីដូចជា ប្រយោគមួយឃ្លា ដែលតំណាងប្រជាជនថៃទាំងមូល ផ្តល់ការគាំទ្រនិងលើកទឹកចិត្តយ៉ាងកក់ក្តៅចំពោះ Lisa ដូច្នោះដែរ។

ហើយអ្នកគាំទ្រជាច្រើន ក៏សង្ឃឹមថា Lisa នឹងរឹងមាំ ពីព្រោះនាងមានអ្នកគាំទ្រជាច្រើន ដែលតែងតែនៅក្បែររង់ចាំការពារ និងគាំទ្រនាងជានិច្ចផងដែរ៕   

សារលើកទឹកចិត្ត Lisa នៅលើអ៊ីនស្តារក្រាម
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម BlackpinkLisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
តារាប្រុស Mario
តារាប្រុស Mario

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]