ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះលោកគ្រូម្នាក់បានជួយទិញសំលៀកបំពាក់ឱ្យសិស្សម្នាក់ ព្រោះលោកឃើញសិស្សនេះមានសភាពគួរឱ្យអាណិតខ្លាំងពេក កំពុងធ្វើឱ្យមហាជនមានការកោតសរសើរទឹកចិត្តលោកគ្រូជាខ្លាំង។

លោកគ្រូ Mohd Nasir Mohd Zain បានរៀបរាប់ថា ដំបូងលោកឃើញសិស្សម្នាក់ គេដើរអូសស្បែកជើង ហើយដៃម្ខាងទៀតកាន់ខោជាប់ ដូច្នេះលោកក៏ទៅសួរសិស្សម្នាក់នោះថា៖

«ហេតុអីបានជាឯងដើរបែបនេះ? គេបានប្រាប់ខ្ញុំថា គេពិបាកដើរខ្លាំងណាស់ ព្រោះស្បែកជើងគេធំពេក ហើយពេលនោះខ្ញុំឃើញថា គេពាក់ស្បែកជើងឡើងធំ ហើយសូម្បីខោក៏ធំជាងខ្លួនដែរ។»

គួរឱ្យដឹងផងដែរ ក្មេងប្រុសកម្សត់ម្នាក់នេះរៀនថ្នាក់ទី ៣ នៅសាលាបឋមសិក្សាមួយ ក្នុងប្រទេសម៉ាឡេស៊ី។ គេបាននិយាយថា ដោយសារគ្រួសាររបស់គេក្រីក្រពេក ទើបត្រូវបង្ខំចិត្តពាក់ខោអាវ និងស្បែកជើងសល់ពីបងប្រុសគេ។

ភ្លាមៗនោះ លោកគ្រូឃើញបែបនេះក៏អាណិត ហើយលោកក៏ទៅសុំនាយកសាលា ឱ្យគេឈប់សម្រាកមួយព្រឹក ដើម្បីទិញខោអាវ និងស្បែកជើងថ្មីឱ្យគេ។

លោកគ្រូបាននិយាយថា ពួកយើងត្រូវតែមានវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់ ព្រោះក្មេងប្រុសម្នាក់នេះអាចនឹងបោះបង់ចោលការសិក្សា ព្រោះគេមានការខ្មាសអៀននឹងរូបរាងរបស់គេ ហើយវាពិតជាអាចបំផ្លាញអនាគរបស់គេ និងសង្គមជាតិទាំងមូលផង។

លោកគ្រូបានរៀបរាប់បន្ថែមទៀតថា សូមអ្នករាល់គ្នាព្យាយាមជួយអ្នកខ្វះខាត មិនថាតិច ឬច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ពេលខ្លះការជួយនេះជារឿងតិចតួចសម្រាប់យើង តែវាពិតជាធំធេងសម្រាប់អ្នកដែលត្រូវយើងជួយ។

ចុងក្រោយ លោកក៏បង្ហើបឱ្យដឹងថា លោកកំពុងពិចារណាផ្តល់ការផ្គត់ផ្គង់ដល់ក្មេងនេះដើម្បីធានាបានថាគេនឹងមានអនាគតល្អ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ក្មេងប្រុសដ៏កម្សត់នេះ
ក្មេងប្រុសដ៏កម្សត់នេះ
លោកគ្រូ និងក្មេងប្រុសដ៏កម្សត់នេះ
លោកគ្រូ និងក្មេងប្រុសដ៏កម្សត់នេះ
លោកគ្រូ និងក្មេងប្រុសដ៏កម្សត់នេះ
ក្មេងប្រុសដ៏កម្សត់នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]