អង់គ្លេស៖ ក្លិបបាល់ទាត់ Arsenal នឹងត្រូវបើកទ្វារកីឡដ្ឋាន Emirate របស់ខ្លួន ស្វាគមន៍ក្រុមបិសាចក្រហម Manchester United នៃជុំទី ៤ ពានរង្វាន់ FA Cup។ ក្លិបបាល់ទាត់ទាំងពីរ ធ្លាប់ឈ្នះពានរង្វាន់នេះសរុបដល់ទៅ ២៥ដង ដោយកាំភ្លើងធំ Arsenal ឈ្នះបាន ១៣ដង និងបិសាចក្រហម Man UTD ឈ្នះបាន ១២ដង។

Arsenal ប្រកួតជាមួយ Blackpool
Manchester United ប្រកួតជាមួយ Reading

មុននឹងឡើងមកដល់វគ្គនេះ Arsenal បានយកឈ្នះក្រុមមកពី EFL League One Blackpool ក្នុងលទ្ធផល ៣ ទល់នឹង ០ ខណៈដែល Manchester United ឈ្នះ Reading ២ ទល់នឹង ០។ ងាកមកកាន់គូដែលគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតរួមមាន ៖ Man City ត្រូវជួបក្រុមកៀកបាតតារាង Burnley , Spur ត្រូវជួប Crystal Palace និងម្ចាស់ការពារជើងឯក Chelsea និងត្រូវប៉ះក្រុមមួយក្នុងចំណោម Luton Town ឬ Sheffield Wednesday ។

Manchester City ប្រកួតជាមួយRotherham United
Chelsea ប្រកួតជាមួយ Nottingham Forest

សូមជម្រាបថា ពានរង្វាន់ FA Cup នឹងត្រូវប្រកួតជុំទី ៤ ធ្វើឡើងចាប់ពីថ្ងៃទី ២៥ ដល់២៨ ខែមករា ឆ្នាំ២០១៩ និងការប្រកួតផ្តាច់ព្រ័តធ្វើឡើងនៅកីឡដ្ឋាន Wembly  ថ្ងៃសៅរ៍ ទី ១៨ ខែ ឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕

ពានរង្វាន់ The FA Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]