ភ្នំពេញ៖ ពិធីករវ័យក្មេង ដែលកំពុងសាងប្រជាប្រិយភាព លើវិថីសិល្បៈ លោក យក់ ឆេងហាក់ ជាមួយថ្វីមាត់ ក្នុងការនិយាយ ទាំងរូបសម្បត្តិសង្ហានោះ ធ្វើឲ្យមិត្តៗយុវវ័យជាច្រើន ផ្ទុះការគាំទ្រទៅលើរូបលោក។

ជាមួយគ្នានេះដែរ គេសង្កេតឃើញថា តារាសម្ដែង និង ជាពិធីកររូបនេះ ហាក់បីដូចជាមានទីផ្សារសិល្បៈខ្លាំង នាមួយរយៈពេលចុងក្រោយនេះ។ ដោយវិស័យសិល្បៈ កំពុងត្រូវប៉ាន់ នោះ លោក យក់ ឆេងហាក់ បែរជាជួបរឿង ស៊យ ទៅវិញ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះរបស់លោក នៅលើគណនីផ្លូវការហ្វេសប៊ុក បានឲ្យដឹងថា មានជនខិលខូច បានបង្កើតគណនី មិនពិត ដើរបង្ខូចឈ្មោះ និងបាន Chat ទៅខ្ចីលុយ ពីមនុស្សជិតស្និទ្ធ របស់ខ្លួន ថែមទៀតផង។ ទាំងដែលរូប លោក មិនបានដឹង រឿងអ្វីសូម្បីតែបន្តិច ដោយស្រាប់តែនៅសុខៗ មានបណ្ដា អ្នកគាំទ្រ បានស៊ែរ នូវរឿង តៗគ្នា ធ្វើឲ្យខ្លួន មានការមិនពេញចិត្តខ្លាំងមែនទែន។

គួររម្លឹក ដែលថាមកដល់ ពេលនេះ រូបលោក ផ្ទាល់ក៏បានដាក់ពាក្យ ទៅកាន់ក្រសួង មហាផ្ទៃ រួចរាល់ដែរ ដើម្បីធ្វើវែកមុខ ជនទាំងអស់នោះ និងបានបដិសេធ ដាច់ខាចជាមួយនឹង គណនីហ្វេសប៊ុកមានឈ្មោះថា «ឆៃ ហាក់ឌី»៕  

យក់ ឆេងហាក់
យក់ ឆេងហាក់
យក់ ឆេងហាក់
យក់ ឆេងហាក់
មិនមែនគណនី របស់ យក់ ឆេងហាក់ ទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]