បន្ទាយមានជ័យ៖ នាពេលបច្ចុប្បន្ន ជីវិតគូស្វាមីភរិយា​ រវាងតារាសម្តែង និងជាពិធីការិនី ស៊ឹម សូលីកា និងអតីតស្វាមី ក៏ត្រូវបានបញ្ចប់សព្វគ្រប់ ដោយសាមីរៀងៗខ្លួន សុទ្ធតែ មានគូស្នេហ៍ ផ្សេងៗគ្នាទាំងអស់។ ប៉ុន្តែក្នុងនោះ ពួកគេ នៅតែបន្តបង្ហាញក្តីស្រលាញ់ ទៅកាន់កូនស្រីរបស់ពួកគេ ដូចគ្រាដើមផងដែរ ដោយមិនអាចដាច់ចំណងមួយនេះបាននោះទេ។

ជាក់ស្តែង កន្លងមក គេតែងសង្កេតឃើញថា អ្នកនាង ស៊ឹម សូលីកា តែងតែបញ្ចេញទំនាក់ទំនងល្អ ជាមួយនឹងអតីតស្វាមីរបស់នាងជារឿយៗ ដូចជា កាលពីចូលឆ្នាំសកល ឆ្នាំ២០១៩ ពួកគេ ក៏បានទទួលទានអាហាររូមគ្នា ក្នុងវីឡាដ៏ធំស្កឹមស្កៃទៀតផង។

អ្វីដែលកាន់តែគូរឲ្យភ្ញាក់ផ្អើលទៅទៀតនោះ កាលពីពេលថ្មីៗ ពិធីការីនី ដ៏មានប្រជាប្រិយភាពរូបនេះ ក៏បានដឹកដៃគូស្នេហ៍ លោក អេង ឬទ្ធី ទៅចូលរួមមង្គលការ អតីតស្វាមី ដល់ខេត្ត បន្ទាយមានជ័យឯណោះ។ ទង្វើបែបនេះ អាចសបញ្ជាក់បានថា អ្នកនាង ស៊ឹម សូលីកា នៅតែរាប់អាន ជាមួយនឹងអតីតស្វាមីដដែល ហើយថែមទាំងចូលរួម ក្នុងថ្ងៃពិសេស របស់លោកថែមទៀត ដោយមិនប្រកាន់ នូវរឿងរ៉ាវអតីតនោះទេ៕ 

ស៊ឹម សូលីកា និងលោក អេង ឬទ្ធី
ស៊ឹម សូលីកា និងលោក អេង ឬទ្ធី
ស៊ឹម សូលីកា និងលោក អេង ឬទ្ធី
ស៊ឹម សូលីកា និងលោក អេង ឬទ្ធី
មង្គលការអតីតស្វាមីនាង
អតីតស្វាមីនាង និងភរិយាថ្មី
អតីតស្វាមីនាង និងភរិយាថ្មី
សាររបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា