ឥណ្ឌា៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកូនគោដ៏ចម្លែកមួយក្បាលទើបនឹងកើត ត្រូវបានអ្នកស្រុក នៅភាគខាងជើងប្រទេសឥណ្ឌា នាំគ្នាគោរពបូជា ចាត់ទុកដូចជាព្រះក្នុងសាលនាហិណ្ឌូ ក៏ព្រោះតែកូនគោមួយក្បាលនោះ ខុសប្លែកពីសត្វគោដទៃ កើតមកមានភ្នែកតែមួយគត់។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនគោខាងលើដែលកំពុងតែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិស្រុក ភ្លូកទឹកភ្លូកដី នាំគ្នាមកមើល និងគោរពបូជាដូចជាព្រះនេះ កើតមកមានភ្នែកតែ១ ធំ នៅកណ្តាលមុខរបស់វាតែម្តង ខណៈសូម្បីតែច្រមុះមាត់ចង្ការបស់វាវិញ ក្រឡុបៗដូចប្រដាប់ឃ្លុំមាត់ឆ្កែ អណ្តាតលៀនប៉ឹមៗអឹបជាប់ច្រមុះ ដូចប្រឹងដកដង្ហើមយ៉ាងខ្លាំង។

កូនគោចម្លែក

ម្ចាស់កូនគោចម្លែកនេះ មិនបញ្ចេញឈ្មោះបាននិយាយថា ចាប់តាំងពីកូនគោនេះកើតមក មានមនុស្សម្នាជាច្រើនផ្អើលនាំគ្នាមកមើលវា។ ពួកគេមានជំនឿថា វាអាចជាអព្ភូតហេតុនៃព្រះជាម្ចាស់ដែលបានមកចាប់កំណើត ទើបពួកគេនាំគ្នាថ្វាយបង្គំ និងគោរពបូជាទៅលើវាតែម្តងទៅ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អ្នកជំនាញមួយចំនួននបានលើកឡើងថា ករណីកើតមានទៅលើកូនគោនេះ អាចបណ្តាលមកពីជំងឺ Cyclopia (ឬជំងឺស៊ីក្លូប) ដែលវាគឺជាលក្ខខណ្ឌជំងឺដ៏កម្រម្យ៉ាង ធ្វើឲ្យបង់បាត់ ខូចខាត ឬពិការពីកំណើត (នៅក្នុងផ្ទៃ) ដោយសារតែការបរាជ័យនៃការលូតលាស់អំប្រ៊ីយ៉ុង។ ជំងឺកម្រប្រភេទនេះ វាក៏អាចកើតមានទៅលើមនុស្ស និងសត្វបានដូចគ្នាផងដែរ។

បន្ថែមលើនេះ អ្នកជំនាញក៏បានអះអាងដែរថា សត្វដែលមានជំងឺនេះ ជាទូទៅនៅតែប្រឈមនឹងអត្រាងាប់ខ្ពស់ គ្រាន់តែយូរឬឆាប់ ឬអាចងាប់ភ្លាមៗក្រោយពេលកើតបានក្នុងរយៈពេលខ្លី ដោយសារតែបញ្ហាក្នុងការដកដង្ហើម និងបញ្ហាខួរក្បាលជាដើម ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]