កីឡាករបាល់ទាត់របស់ក្លិបបឹងកេត លោក លី វ៉ាហេទ និងតារាសម្តែង សុខ សុម៉ាវត្តី កំពុងត្រូវបានអ្នកគាំទ្រសង្ស័យថា មានទំនាក់ទំនងពិសេសជាមួយគ្នា ។ ជាក់ស្តែងអ្នកទាំងពីរតែងតែបានបង្ហាញភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក និងធ្វើដំណើរកម្សាន្តតជិតឆ្ងាយជាមួយគ្នា ។ ទំនាក់ទំនងនេះត្រូវបានគេសង្ស័យថាបានកើតមាន តាំងពីពេលដែលអ្នកទាំងពីរសម្តែងរួមគ្នាក្នុងភាពយន្តមួយកាលពីពេលកន្លងទៅម្ល៉េះ។

លី វ៉ាហេទ និង សុខ សុម៉ាវត្តី ពែលសម្ភោធខ្សែភាពយន្តរួមគ្នា
លី វ៉ាហេទ និង សុខ សុម៉ាវត្តី សម្តែងភាពយន្តរួមគ្នា

ស្រាប់តែថ្មីៗនេះ លី វ៉ាហេទ បានបញ្ចេញសារផ្អែមល្ហែមមួយ ក៏ដូចជាបានដាក់ Relationship ជាមួយអ្នកនាង សុខ សុម៉ាវត្តីទៀតផង ។ កន្លងមកអ្នកទាំងពីរតែងតែប្រកែកពីទំនាក់ទំនងស្នេហា ដោយលើកឡើងថាពួកគេគ្រាន់តែរាប់អានគ្នាជាមិត្តធម្មតាតែប៉ុណ្ណោះ។  តើពួកគេពិតជាមានទំនាក់ទំនងលើសពីមិត្តមែន ឬក៏ជាការសម្ដែងភាពយន្តថ្មីឬយ៉ាងណា?

តោះ! ខ្មែរឡូតសូមបង្ហាញពីសារលើបណ្តាញសង្គមរបស់លោក លី វ៉ាហេទ និងរូបភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរកន្លងមក ៖

Status របស់ លី វ៉ាហេទ
Status របស់ លី វ៉ាហេទ
លី វ៉ាហេទ និង សុខ សុម៉ាវត្តី
លី វ៉ាហេទ និង សុខ សុម៉ាវត្តី
លី វ៉ាហេទ និង សុខ សុម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]