ចិន៖ លោក Wu Xuelin មានអាយុ៣៩ឆ្នាំ ជាម្ចាស់ហាងចាប់ហ៊ួយមួយកន្លែង ក្នុងខេត្ត Zhejiang។  ថ្មីៗនេះលោកសឹងក្លាយទៅជាតារាល្បីមួយលើអ៊ីនធឺណិតទៅហើយ ដោយសារមុខមាត់ និងរូបរាងរបស់លោកមានភាពស្រដៀងគ្នាជាមួយនឹងលោក Jack Ma ដែលជាមហាសេដ្ឋីដ៏ល្បីប្រចាំប្រទេសចិន។

លោក Wu Xuelin

យោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា គណនីរបស់លោក Wu ក្នុងបណ្តាញសង្គមចិនត្រូវបានគេចុច Follow ភ្លូកទឹកភ្លូកដីរហូតដល់ទៅ ១.៣៥លាននាក់ ព្រោះចង់មើលពីសកម្មភាពប្រចាំថ្ងៃនិងរូបភាពរបស់លោកផ្ទាល់។

មិនត្រឹមគាំទ្រក្នុងបណ្តាញសង្គមប៉ុណ្ណោះទេ មនុស្សជាច្រើនក៏បានទៅដល់ហាងចាប់ហ៊ួយផ្ទាល់ដើម្បីជួយទិញទំនិញផ្សេងៗ យ៉ាងហោចណាស់ក៏ទិញបានបារីមួយកញ្ចប់ទៅវិញដែរ។

យោងតាមប្រសាសន៍លោក Wu ផ្ទាល់បានឲ្យដឹងថា "មនុស្សមួយចំនួនធំបានច្រឡំខ្ញុំនឹងលោក Jack Ma ដែលជាម្ចាស់ក្រុមហ៊ុន Alibaba ។ លោក Wu បន្តថា ខ្ញុំនឹងមិនបោះបង់អាជីពលក់ចាប់ហ៊ួយនេះចោលទេ បើទោះបីជាលោក Jack Ma កោះហៅខ្ញុំទៅធ្វើការក្នុងក្រុមហ៊ុនលោកក៏ដោយ"៕

មានវីដេអូនៅខាងក្រោម៖

លោក Wu Xuelin
លោក Wu Xuelin
លោក Wu Xuelin
លោក Wu Xuelin
លោក​ Jack Ma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]