(ភ្នំពេញ​)​៖​ បុរស​ជនជាតិ​ចិន​ម្នាក់ ​មិន​ដឹង​មាន​វិបត្តិ​អ្វី​ស្រាប់​តែ​លោត​ពី​លើ​ផ្សារ​ទំនើប​អ៊ីអន​១ ជាន់​ទី​៤ធ្លាក់​មក​ដល់​ដី​បណ្ដាល​ឲ្យ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ យ៉ាង​អាណោចអាធ័ម​ ។

ហេតុ​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​នៅម៉ោង​ជាង​១០យប់ ​ថ្ងៃ​ទី​០៦ ខែ​មករា ​ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប​អ៊ីអន​១ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ ​នាវេលា​ម៉ោង​ជាង​១០យប់​ គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ​បាន​ដេីរ​លេងកម្សាន្ត​​នៅ​ផ្សារ​ទំនើប​អ៊ីអន​១ ស្ថិត​នៅ​ជាន់​ទី​៤​ ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក​មិន​ដឹង​ថា​ជនជាតិ​ចិន​ខាង​លើ​មាន​វិបត្តិ​អ្វី​នោះ​ទេ​ ស្រាប់​តែ​បានលោត​ពី​លើ​ជាន់​ទី​៤​ធ្លាក់​ដល់​ដី​បណ្ដាល​ឲ្យ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

សូម​បញ្ជាក់​ផង​ដែរ​ថា ​បុរស​ជនជាតិ​ចិន​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ខាង​លើ​នេះ ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នោះ​ទេ​។

បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច្ច័យ​​ ត្រួត​ពិនិត្យ​ដើម្បី​ស្វែង​រក​ការ​ពិត ​ដែល​នៅ​ពី​ក្រោយ​ថា​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]