ខេត្តកណ្តាល ៖ អ្នកបើកបរអេស្តារវ៉ារទ័រម្នាក់ត្រូវរថយន្តដឹកដីរបស់ក្រុមហ៊ុន វឌ្ឍនៈ រអិលកិនស្លាប់យ៉ាងអាណោចអាធម៌ ខណៈរថយន្តដឹកដីធុនធ្ងន់ក្នុងក្រុមហ៊ុន វឌ្ឍនៈ ពេលចតឡានដឹកដីហើយអ្នកបើកបរក៏ចុះមកនោម ពេលនោះជនរងគ្រោះឃើញឡានដឹកដីរអិលចុះថយក្រោយ(ដីចំណោត) ឃើញដូចនោះជនរងគ្រោះបានរត់ឡើងជាន់លើកង់អេស្កាវ៉ាទ័រយកដៃទប់គូថរថយន្តដឹកដីនោះតែទប់មិនជាប់ក៏ត្រូវរថយន្តថយក្រោយបុកផ្ទប់នឹងអេស្កាវ៉ាទ័រតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី ស្ថិតនៅចំណុចបរិវេណដីក្រុមហ៊ុនវឌ្ឍនៈ ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អៀម ទូច ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបុគ្គលិកបើកអេស្ការវ៉ាទ័រក្នុងក្រុមហ៊ុន វឌ្ឍនៈ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រីឯអ្នកបើកបររថយន្តដឹកដីឈ្មោះ អ៊ន ឈីត ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរបុគ្គលិកបើកបររថយន្តដឹកដីធុនធ្ងន់ក្នុងក្រុមហ៊ុន វឌ្ឍនៈ ។
តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅពេលកើតហេតុខាងលើជនរងគ្រោះបានកាយដីចំនួន០១ប៉ែលអេស្ការវ៉ាទ័រដាក់លើរថយន្តដឹកដីរួចក៏ចុះពីអេស្ការវ៉ាទ័រមកនិយាយគ្នាលេងជាមួយកម្មករធ្វើសំណង់ក្នុងការដ្ឋាន ។
ចំណែកអ្នកបើកឡានដឹកដីឈ្មោះ អ៊ន ឈីត ពេលចតឡានដឹកដីហើយក៏ចុះទៅនោម ពេលនោះជនរងគ្រោះឃើញឡានដឹកដីរអិលចុះថយក្រោយ ជនរងគ្រោះក៏បានរត់ឡើងជាន់លើកង់អេស្កាវ៉ាទ័រយកដៃទប់គូថរថយន្តដឹកដីនោះតែទប់មិនជាប់ក៏ត្រូវរថយន្តថយក្រោយបុកផ្ទប់នឹងអេស្កាវ៉ាទ័របណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុអ្នកបើករថយន្តបានឡើងទៅលើរថយន្តរបស់ខ្លួនបើកចេញចម្ងាយ០៧ម៉ែត្រដើម្បីសង្គ្រោះជនរងគ្រោះតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ សពជនរងគ្រោះត្រូវបានបងប្អូន និងអ្នកធ្វើការងារជាមួយយកទៅផ្ទះ និងសំណូមពរឲ្យមន្ត្រីជំនាញចុះពិនិត្យសាកសព ។
បន្ទាប់មកលោកអធិការបានចាត់ឲ្យមន្ត្រីជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ចុះដល់ផ្ទះជនរងគ្រោះដើម្បីពិនិត្យសព និងបានបញ្ជាក់ថា ជនរងគ្រោះមានស្នាមបាក់ដើមដៃខាងស្តាំរហែកសាច់ បាក់ឆ្អឹងកែងដៃខាងស្តាំ បាក់កូនដៃខាងស្តាំ បាក់ឆ្អឹងជំនីផ្នែកខាងស្តាំទាំងអស់ បាក់.កដៃខាងឆ្វេង ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]