ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាកូនប្រុសទី២ របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក សុវត្ថិ មុនីនាគ បានចេញបទចម្រៀងថ្មីទៀតហើយ សម្រាប់អ្នកគាំទ្ររបស់ខ្លួនមានចំណងជើងថា “គ្មានថ្ងៃភ្លេចអូន”

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនេះ ពិតជាទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររបស់លោកខ្លាំងមែនទែន ព្រោះថាបទចម្រៀងនេះ មិនត្រឹមតែពីរោះនោះទេ ក៏ប៉ុន្តែអ្វីដែលពិសេសបន្ថែមនោះ គឺមានការតែងនិពន្ធទំនុកច្រៀង និងមេឡូឌីដោយរូបលោកផ្ទាល់ផងដែរ។

ទាំងនេះពិតជាធ្វើឲ្យមហាជន អត់ទ្រាំមិនសរសើរពីសមត្ថភាពរបស់តារាវ័យក្មេងរូបនេះ មិនបាននោះទេ ព្រោះថាលោក សុវត្ថិ មុនីនាគ មិនត្រឹមតែមានសំឡេងពីរោះ និងរូបសង្ហាប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពអាចនិពន្ធបទចម្រៀងយ៉ាងមានអត្តន័យថែមទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

“គ្មានថ្ងៃភ្លេចអូន”
“គ្មានថ្ងៃភ្លេចអូន”
“គ្មានថ្ងៃភ្លេចអូន”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ