រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ជាថៅកែហាងម៉ាស្សាមួយកន្លែង បានរងរបួសធ្ងន់និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈនៅផ្ទះម៉ាស្សាម្នាក់ឯង ហើយបុរសម្នាក់ចូលមកឱ្យម៉ាស្សា រួចបង្ខំរួមរ័ក តែជនរងគ្រោះមិនព្រម ក៏ចាប់រំលោភរហូតបានសម្រេចនិងវាយទៀត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា នៅផ្ទះម៉ាស្សាកោសជប់មួយកន្លែង យីហោ៩៩ ផ្លូវបេតុងលូប្រាំ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ផង ស្រីវី អាយុ៥១ ឆ្នាំ បានឲ្យដឹងថា យប់នោះ ខណៈរូបគាត់នៅផ្ទះម៉ាស្សាតែម្នាក់ឯង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូគុបជ្រុងមួយគ្រឿង គ្មានផ្លាកលេខចូលមកឲ្យគាត់ម៉ាស្សាឲ្យ ។ លុះម៉ាស្សារួច បុរសរូបនេះបានបបួលគាត់រួមភេទ តែគាត់មិនព្រម ស្រាប់តែចាប់រំលោភរហូតបានសម្រេច ហើយគំរាមមិនឲ្យស្រែកទៀត ។
ប៉ុន្តែ ដោយសារគាត់ខំប្រឹងព្យាយាមរត់ចេញមកក្រៅ ដើម្បីឲ្យអ្នកជិតខាងជួយ ក៏ត្រូវជននេះចាប់ច្របាច់.កនិងវាយ បណ្តាយឲ្យខៀវភ្នែក និងរយះបំពង់កហូរឈាម ។ បន្ទាប់មក ជនសង្ស័យក៏រត់ចេញទៅបាត់ដោយបន្សល់ទុកម៉ូតូគុបជ្រុង មួយគ្រឿង ពណ៌ទឹកប៊ិក អត់ផ្លាកលេខ នៅកន្លែងកើតហេតុ ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីកំណត់មុខសញ្ញា ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]