ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ និងឪកាសពិធីបុណ្យចូលឆ្នាំចិនដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះ និងជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងអស់ដែលតែងតែគាំទ្រផលិតផលទូរស័ព្ទដៃទំនើបរបស់សាមសុងនោះ ពេលនេះ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីប្រូម៉ូសិនយក្សដ៏ពិសេសជាមួយនឹងការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់រាល់ការជាវផលិតផលទូរស័ព្ទដៃទំនើបសាមសុងត្រកូល Galaxy J-Series និង Galaxy A-Series ភ្លាមៗ ។ 

ក្នុងឱកាសដ៏ពិសេសនេះ អតិថិជនរបស់សាមសុងដែលជាវទូរស័ព្ទដៃម៉ូដែលដូចខាងក្រោមនឹងទទួលបានកាដូរួមនឹងការបញ្ចុះតម្លៃពិសេស ចំណេញស្រួលៗ ភ្លាមៗដូចខាងក្រោម៖

- ទិញទូរស័ព្ទ Galaxy A9 ទទួលបានកាសស្តាប់ Samsung U-Flex ដ៏ទំនើបមួយភ្លាម
- ទិញទូរស័ព្ទ Galaxy A7 ទទួលបាន Samsung Power Bank 10,000mAh រួមជាមួយនឹងការបញ្ចុះតម្លៃពិសេសពី $345 មកត្រឹមតែ $329
- ទិញទូរស័ព្ទ Galaxy J6+ ទទួលបាន Samsung Power Bank 10,000 mAh ភ្លាមៗ

គួរបញ្ជាក់ផងដែរថា កម្មវិធីបញ្ចុះតម្លៃ និងថែមជូនយ៉ាងពិសេសនេះគឺចាប់ពីថ្ងៃទី ៧ ខែមករានេះរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ។ រាល់ផលិតផលទូរស័ព្ទដៃក្នុងកម្មវិធីប្រូម៉ូសិននេះគឺសុទ្ធតែជាម៉ូឌែលទំនើបដែលមានការពេញនិយមនិងទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ និងជាផលិតផលសុទ្ធមានការធានារយៈពេលមួយឆ្នាំទៀតពីក្រុមហ៊ុនសាមសុង។ 

តោះចឹងចាំអីទៀត! សូមប្រញ៉ាប់រួសរាន់ឡើង! ទិញជាកាដូសម្រាប់ខ្លួនឯងក៏បាន ឬទិញជាកាដូសម្រាប់មនុស្សជាទីស្រលាញ់ក៏បាន មកទទួលយកកម្មវិធីប្រូម៉ូសិន និងកាដូច្រើនសន្ធឹកសន្ធាប់នេះនៅតាមហាងទំនើប និងដេប៉ូចែកចាយផលិតផលសាមសុងទូទាំងប្រទេស។ សូមកុំឲ្យឱកាសមាស ឱកាសប្រាក់នេះកន្លងហួសអោយសោះ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ 1800-20 32 32 ៕

ឆ្នាំថ្មី សាមសុង នាំជ័យ នាំសំណាង
ឆ្នាំថ្មី សាមសុង នាំជ័យ នាំសំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]