ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការស្វាគមន៍ក្លឹបបាល់ទាត់ណាហ្គាវើល ក្នុងការប្រកួតមិត្តភាពនាថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះផ្ទាល់ នៅកីឡដ្ឋានស្មៅធម្មជាតិ RSN Stadium ចាប់ពីម៉ោង ៥ល្ងាចតទៅ។ ភ្នំពេញក្រោនបានធ្វើការរុះរើក្លឹបជាលក្ខណៈទ្រង់ទ្រាយធំ ក្រោយពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ កាលពីរដូវកាលមុន ។

ក្រុមបាល់ទាត់ ភ្នំពេញក្រោន

ដោយឡែកសម្រាប់ណាហ្គាវើលវិញ បន្ទាប់ពីគ្រងតំណែងជាជើងឯកលីកកំពូលកម្ពុជាកាលពីរដូវកាល២០១៨ ក្លិបក៏មានភារកិច្ចជាបន្តសម្រាប់ការចូលរួមការប្រកួតពានរង្វាន់លំដាប់ទីពីររបស់ទ្វីបអាស៊ី AFC Cup ផងដែរ។

ក្រុមបាល់ទាត់ NAGA WORLD

ជាថ្មីម្តងទៀត សម្រាប់អ្នកគាំទ្រដែលមានបំណងចូលរូមទស្សនាការប្រកួតដ៏ជក់ចិត្ត នាចុងសប្តាហ៍នេះអាចចូលរួមបានដោយសេរី និងពុំមានការលក់សំបុត្រនោះទេ។ ចំពោះកីឡដ្ឋាន RSN វិញគឺមានទីតាំងតាមបណ្តោយផ្លូវ កាំកូស៊ីធី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]