ពិតប្រាកដណាស់ដើម្បីថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ អ្នកគប្បីត្រូវយកចិត្តទុកដាក់ និងពិនិត្យមើលនូវទ្រង់ទ្រាយលាមក ដែលអ្នកបានបន្ទោបង់ឲ្យបានទៀងទាត់។ ពីព្រោះវាអាចប្រាប់អ្នកពីស្ថានភាពសុខភាពខាងក្នុង ដែលអ្នកកំពុងខ្វះខាត។ដោយហេតុ ទ្រង់ទ្រាយនៃលាមក គឺមានលក្ខណៈទ្រង់ទ្រាយខុសៗគ្នា និងបញ្ជាក់ពីស្ថានភាពដែលអ្នកកំពុងខ្វះខាតខុសៗគ្នា ដូចនេះយើងនឹងលើកយកលាមក ៧ប្រភេទ យកធ្វើការរៀបរាប់ឲ្យអ្នកទាំងអស់គ្នាបានដឹង និងវិធីបំបាត់យ៉ាងមានប្រសិទ្ធភាពផងដែរ។

១. លាមកដែលមានលក្ខណៈដុំតូចៗហើយរឹង 

រូបតំណាង

បញ្ហានៅពេលដែលអ្នកបន្ទោរបង់៖
• គ្មានជាតិទឹក និងពិបាកនៅក្នុងការញ្ចេញលាមក។

វិធីបំបាត់៖
• ត្រូវបង្កើនការញុំាប្រភេទអាហារណាដែលមានជាតិសរសៃហ្វៃបឺ
• ផឹកទឹកឲ្យបានច្រើន
• ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
• ត្រូវព្យាយាមកាត់បន្ថយការញុំាំទឹកដោះគោ និងសាច់។ 

២. លាមកដែលមានលក្ខណៈដុំរឹងកង់ៗ

រូបតំណាង

បញ្ហានៅពេលដែលអ្នកបន្ទោរបង់៖
• ពិបាកក្នុងការបញេ្ចញ ឬទល់លាមក

វិធីបំបាត់៖
• ត្រូវញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
• នៅពេលដែលអ្នករាន់ជុះ សូមកុំទប់ឲ្យសោះ ត្រូវប្រញាប់រកបន្ទប់ទឹកជាបន្ទាន់
• ផឹកទឹកឲ្យបានច្រើន
• បើអាចអ្នកគួរតែទៅរកគ្រូពេទ្យឯកទេសខាងទល់លាមក ដើម្បីជួយផ្ដល់នូវការព្រឹក្សា។ វាអាស្រ័យទៅលើស្ថានភាពដែលអ្នកកំពុងមាន
• ហាត់ប្រាណឲ្យបានច្រើន
• ញ៉ាំអាហារបីពេលក្នុងមួយថ្ងៃឲ្យបានទៀងទាត់។ 

៣. លាមកដែលមានលក្ខណៈដុំរឹងវែងប្រេះៗ

រូបតំណាង

បញ្ហានៅពេលដែលអ្នកបន្ទោរបង់៖
• ពិបាកក្នុងការបញេ្ចញ ឬទល់លាមក

វិធីបំបាត់៖
• ត្រូវសម្រាកឲ្យបានច្រើន
• ញាំអាហារឲ្យបានទៀងទាត់។ 

៤. លាមកដែលមានលក្ខណៈទន់ជ្រាយវែង

រូបតំណាង

លាមកប្រភេទនេះ គឺគ្មានបញ្ហានោះទេ។ វាគឺជាសញ្ញាណធម្មតា សម្រាប់មនុស្សទូទៅដែលបានបន្ទោរបង់មួយដងនៅក្នុងមួយថ្ងៃ ឬក៏អាចនិយាយបានថាលាមកល្អ។

៥. លាមកដែលមានលក្ខណៈទន់ដុំកំណាត់តូចៗ

រូបតំណាង

លាមកប្រភេទនេះ ក៏អាចចាត់ទុកជាសញ្ញាណធម្មតាដែរ។ វាអាចកើតឡើងនៅពេលដែលអ្នកបានបរិភោគអាហារឆ្អែត ឬច្រើនលើសលប់ពេក។

៦. លាមកដែលមានលក្ខណៈទន់ជ្រាយប៊ិកៗ

រូបតំណាង

បញ្ហានៅពេលដែលអ្នកបន្ទោរបង់៖
• ធ្វើឲ្យមានសម្លេងគ្រូកគ្រាក់ចេញពីពោះអ្នក
• លើសជាតិប៉ូតាស្យូម
• បាត់បង់ ឬកង្វះជាតិទឹកភ្លាមៗ
• សម្ពាធឈាមកើនឡើងខ្ពស់

វិធីបំបាត់៖

• ចៀសវាងការញ៉ាំអាហារហិល
• ចៀសវាងការញ៉ាំអាហារទាំងតក់ក្រហល់ ឬលឿនប្រញាប់ប្រញាល់។ ដូចនេះអ្នកគួរតែព្យាយាមញ៉ាំយឺតៗ
• ត្រូវញ៉ាំអាហារមានជាតិសរសៃហ្វៃបឺរលាយ ឬទឹកហ្វៃបឺដែលមិនបណ្ដាលឲ្យរលាកក្រពះ
• ជាតិសរសៃហ្វៃបឺបៃតង ក៏អាចជួយឲ្យការបត់ជើងរបស់អ្នកស្រួល។ 

៧. លាមកដែលមានលក្ខណៈទឹក (រាគ)

រូបតំណាង

បញ្ហានៅពេលដែលអ្នកបន្ទោរបង់៖
• លក្ខណៈទឹក ឬរាគរូស

វិធីបំបាត់៖
• ញ៉ាំបន្លែ និងផ្លែឈើដែលមានជាតិសរសៃហ្វៃបឺឲ្យបានច្រើន
• ហាត់ប្រាណឲ្យបានទៀងទាត់
• ញ៉ាំទឹកឲ្យបានច្រើន ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]