ខេត្តក្រចេះ ៖ បុរសជនជាតិខ្មែរឥស្លាមដែលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជន ជាតិឥស្លាមដូចគ្នាអាយុ៩ឆ្នាំ និងមានសតិមិនប្រក្រតីនោះបានសម្រេចជាច្រើនដង ហើយត្រូវនគរបាលស្រុកឆ្លូង ធ្វើការចាប់ខ្លួនទៅតាមពាក្យបណ្តឹរបស់ស្ត្រីជាជីដូនរបស់នាង។
ជនសង្ស័យខាងលើឈ្មោះ ចិន គ្រី ហៅគីនីន អាយុ៥៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកឆ្លូងចាប់ខ្លួននៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ទៅតាមពាក្យបណ្តឹងរបស់ស្ត្រីវ័យចំណាស់ជនជាតិខ្មែរឥស្លាមត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ រស់នៅឃុំព្រែកសាមាន់ ស្រុកឆ្លូង។ ចំណែកក្មេងស្រីរងគ្រោះមានសតិមិនប្រក្រតីអាយុ៩ឆ្នាំ សព្វថ្ងៃរស់នៅជាមួយនឹងជីដូន ខណៈឱពុកម្តាយទៅធ្វើកម្មករនៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ពីនគរបាលព្រហ្មទណ្ឌស្រុកឆ្លូង។
បើតាមចម្លើយរបស់ក្មេងស្រីរងគ្រោះបានប្រាប់មកនគរបាលថា កាលពីអំឡុងរយៈពេលមួយខែមុន ជនសង្ស័យបានល្បូងនាងរំលោភបានសម្រេច៣ដង។ ដោយលើកទីមួយ រំលោភនៅលើអង្រឹងក្រោមផ្ទះនៅពេលជីដូននាងមិននៅ។ លើកទីពីរ បានល្បួងនាងឲ្យទៅបេះផ្លែពុទ្ទ្រា នៅខាងក្រោយភូមិ ហើយក៏ចាប់រំលោភនាងរហូតបានសម្រេច និងលើកទីបី ចាប់នាងរំលោភនៅស្រែរហូតបានសម្រេច។ ក្មេងស្រីរូបនេះថា ជនសង្ស័យបានច្របាច់.កនាងមិនឱ្យស្រែកនៅពេលគេធ្វើសកម្មភាពចាប់រំលោភមកលើរូបនាង។
អធិការនគរបាលស្រុកឆ្លូងលោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បានឲ្យដឹងថា ក្មេងស្រីរង គ្រោះបានប្រាប់រឿងនេះទៅជីដូន ហើយជីដូនក៏បានមកដាក់ពាក្យបណ្តឹងមកនគរបាល ស្រុក ទើបកម្លាំងនគរបាលចុះទៅចាប់ខ្លួនជននេះ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះមែន តែមិនស៊ីជម្រៅ ដោយគ្រាន់តែប្រើដៃស្ទាបតែប៉ុណ្ណោះ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]