ភ្នំពេញ៖ ប្រិយមិត្តប្រាកដជានៅចាំ អតីតបេក្ខភាពប្រលងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ គឺកញ្ញា គង់ កែវមរកត ដែលនាងបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់។​

ជាញឹកញាប់ គេតែងតែឃើញតារាចម្រៀងស្រីរូបនេះ ឡើងច្រៀងតាមឆាកប្រគំតន្រ្តីតូចធំនានានៅលើកញ្ចក់ទូរទស្សន៍ ព្រមទាំងតាមបណ្តាខេត្តផងដែរ។ ហើយនៅពេលនេះស្រាប់តែនាងបានបញ្ចេញនូវបទចម្រៀងមនោសញ្ចេតនាស្នេហាមួយបទ ដែលមានចំណងជើងថា «ផ្លូវស្នេហ៍» បង្កប់នូវអត្ថន័យស្នេហា យ៉ាងជ្រាលជ្រៅរបស់នារីស្មោះស្មេហ៍ទៅលើបុរសម្នាក់។

ក្នុងវ័យ ១៧ ឆ្នាំ កញ្ញា គង់ កែវមរកត មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ប៉ុន្តែកញ្ញាក៏មានទឹកដមសម្លេងយ៉ាងពីរោះរណ្តំផងដែរ ដោយសារតែមានអំណោយផលពីធម្មជាតិមកស្រាប់។

ហើយបទថ្មីដែលទើបតែចេញមានចំណងជើងថា «ផ្លូវស្នេហ៍» នេះក៏ត្រូវបានទទួលការពេញនិយមពីអ្នកស្តាប់ នៅលើបណ្តាញយូធូបជាច្រើនបន្តបន្ទាប់ផងដែរ៕ 

ចង់ដឹងថាបទ «ផ្លូវស្នេហ៍» ពីស្រីស្អាត គង់ កែវ មរកត មានអត្ថន័យពីរោះយ៉ាងណានោះមកតាមដានស្តាប់ដូចខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា គង់ កែវមរកត
កញ្ញា គង់ កែវមរកត
កញ្ញា គង់ កែវមរកត
កញ្ញា គង់ កែវមរកត
កញ្ញា គង់ កែវមរកត
កញ្ញា គង់ កែវមរកត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]