ផ្លែទន្លាប់ជាផ្លែឈើមានដើមកំណើតដំបូងបំផុតមកពីប្រទេសចិន ចាប់តាំងពីរាប់ពាន់ឆ្នាំមុនម្ល៉េះ។   ប្រទេសចិនបានដឹកជញ្ជូនការធ្វើជំនួញជាមួយបណ្តាប្រទេសនានាទូទាំងពិភពលោក  ជាពិសេសប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍តែម្តង។ បច្ចុប្បន្នផ្លែទន្លាប់មានវត្តមានស្ទើរគ្រប់ប្រទេសទូទាំងពិភពលោកទៅហើយ។

ផ្លែទន្លាប់មានរសជាតិផ្អែមស្រួយ ងាយហូប ញ៉ាំហើយចង់ញ៉ាំទៀត។ មិនត្រឹមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។

ខាងក្រោមជាផលប្រយោជន៍នៃសុខភាពទទួលបានពីការហូបផ្លែទន្លាប់៖

១. ប្រភពនៃសារធាតុប្រឆាំងជាតិពុល

ផ្លែទន្លាប់ត្រូវបានគេរកឃើញថាសំបូរដោយពពួកសារធាតុប្រឆាំងរ៉ាឌីកាល់សេរី (សារធាតុពុល)។ វាបានការពារកោសិកាពីការបំផ្លិចបំផ្លាញដោយពពួករ៉ាឌីកាល់សេរីដែលធ្វើប្រតិកម្មអុកស៊ីតកម្ម អាចបំផ្លាញទ្រង់ទ្រាយ និងដំណើរការរបស់កោសិកាយើង។

ប្រតិកម្មអុកស៊ីតកម្មបានបង្កហានិភ័យនៃជំងឺរុំារ៉ៃជាច្រើន រាប់តាំងពីជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីកផ្សេងៗ ជាពិសេសជំងឺប្រព័ន្ធប្រសាទ។

ហេតុនេះហើយគួររួមបញ្ចូលផ្លែទន្លាប់ក្នុងរបបអាហាររបស់លោកអ្នក។

រូបតំណាង

២. ល្អសម្រាប់សុខភាពបេះដូង

ផ្លែទន្លាប់ជាប្រភពនៃសារធាតុប្រឆាំងនឹងជាតិពុលហៅ Flavonoid។ ការស្រាវជ្រាវមួយចំនួនបានរកឃើញថា ការទទួលទានរបបអាហារ ដែលសំបូរទៅដោយពពួក Flavonoid  បានជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងគួរឲ្យកត់សម្គាល់។

គេបានសិក្សាទៅលើសំណាកប្រជាជន ៩៨ ០០០នាក់ ជាលទ្ធផលក្រុមសំណាកដែលមានរបបអាហារសំបូរសារធាតុ Flavonoid ច្រើនបំផុត អាចកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍ជំងឺបេះដូងរហូតដល់ ១៨% បើប្រៀបធៀបជាមួយក្រុមផ្សេងទៀតដែលរបបអាហារមាន Flavonoid តិចតួច។

រូបតំណាង

៣. ល្អសម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារ

ផ្លែទន្លាប់ជាប្រភពនៃសារធាតុសរសៃមិនត្រឹមជួយស្រូបយកសារធាតុចិញ្ចឹមផ្សេងៗពីចំណីអាហារប៉ុណ្ណោះទេ  ថែមទាំងជួយសម្រួលដល់ចលនានៃការដឹកនាំកាកសំណាល់ចំណីអាហារបញ្ចេញចោលតាមទ្វារធំទៀតផង។

អ្នកដឹងទេថា សារធាតុសរសៃជាឱសថធម្មជាតិ ប្រឆាំងនឹងបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។

រូបតំណាង

៤. រក្សាកម្រិតជាតិស្ករ

សារធាតុសរសៃដ៏ច្រើនទទួលបានពីផ្លែទន្លាប់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាម។

សារធាតុសរសៃត្រូវបានគេសិក្សាឃើញថា វាបានកាត់បន្ថយល្បឿននៃការបំបែក និង ការស្រូបយកនៃជាតិស្ករ(Carbohydrate) ចូលក្នុងឈាម។ កត្តានេះមិនត្រឹមជួយរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតាទេ ថែមទាំងកាត់បន្ថយជាតិស្ករប្រឆាំងនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមទៀតផង។

រូបតំណាង

៥. ល្អសម្រាប់សុខភាពភ្នែក

ផ្លែទន្លាប់ជាប្រភពនៃវីតាមីន A យ៉ាងច្រើន។  ការពិតមិនអាចប្រកែកបាន វីតាមីនអា  ដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពនៃសរីរាង្គភ្នែក។  វាជួយដល់កោសិកាដែលចាប់យកពន្លឺនិងរូបភាពមានដំណើរការប្រសើរ និងប្រឆាំងពីការខូចខាតដោយកត្តាខាងក្រៅផ្សេងៗ។

វីតាមីន A ជួយកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងភ្នែកដូចជា ជំងឺឡើងទឹកបាយក្នុងភ្នែក បញ្ហាស្ងួតភ្នែក ជាពិសេសជាភ្នាក់ងារប្រឆាំងនឹងមេរោគឆ្លងតាមភ្នែកដ៏មានប្រសិទ្ធភាព៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]