ចិន៖ នៅក្នុងសង្គមសិល្បៈចិន មហាជនកំពុងតែ ចាប់អារម្មណ៍ តារាសម្តែងស្រីល្បីៗ២ដួងAngela baby និង Yang Mi ដែលពេលនេះ ពួកគេ ហាក់ដូចជា មានរឿងស្រដៀងគ្នា ពាក់ព័ន្ធនឹងជីវិតគ្រួសារ ជួបរឿងប្រេះឆា។

ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ពីតារាសម្តែងស្រី Yang Mi ដែលបានប្រកាសថាលែងលះគ្នា កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅ តែតាមការពិតទៅ នាង និងស្វាមីនាង បានលែងលះគ្នា ចប់សព្វគ្រប់ តាំងពី២ខែមុនមកម្ល៉េះ គ្រាន់តែមិនទាន់ទម្លាយ។ ចំណែកឯ តារាសម្តែងស្រី Angela baby ត្រូវបានហ្វេន សង្ស័យថា កំពុងតែឈានដល់ដំណាក់កាល នេះដែរ តែគ្រាន់ ភាគីទាំងសង នៅតែអះអាងថាពួកគេ មិនបានបែកបាក់គ្នា តែទង្វើរបស់ពួកគេ ត្រូវបានស្តែង បន្តិចម្តងៗ។

ដូចជាប៉ុន្មានថ្ងៃមុន Angel Baby ត្រូវបានគេឃើញ បីកូនទៅមើលកម្មវិធីសម្តែងតែឯង ដោយគ្មានវត្តមានស្វាមីរបស់នាងនោះទេ ហើយជាពិសេស សភាពមុខរបស់នាង ហាក់ដូចជា ហត់នឿយ និង ស្លក់ ដោយគេសង្ស័យថា នាងមើលថែកូនម្នាក់ឯង សូម្បីតែនៅផ្ទះ។ ចំណែកឯ រឿង Yang Mi ក៏គេចាប់បាន ក្នុងថ្ងៃតែមួយផងដែរ ដោយស្វាមីនាង បានយកកូនដើរលេង ជាមួយគ្រួសារខាងប្រុស ទាំងគ្មានវត្តមាននាង។ មិនតែប៉ុណ្ណោះ ក្រុមអ្នកកាសែត ព្យាយាមថតរូបឲ្យចំពីមុខលោក តែទីបំផុត លោកព្យាយាមគេច និងមិនអាចថតបាន។ ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ ក៏គេនៅតែស្គាល់ថា ជាលោក។

យ៉ាងណាមិញ រឿងរ៉ាវរបស់ តារាស្រីទាំង២នេះ កំពុងតែចាក់ដោតអារម្មណ៍ អ្នកគាំទ្រខ្លាំង ហើយក៏គ្មានអ្នកណាម្នាក់ ចង់ឲ្យពួកគេ ជួបរឿងបែបនេះក្នុងគ្រួសារដែរ។ គួរបញ្ជាក់ផងដែរថា ពួកគេ សុទ្ធតែបានស្វាមី ទាំងមានសង្ហា អ្នកមាន តែទីបំផុត ពួកគេ មិនអាចមានជីវិតល្អស្រស់បំព្រងបាន ក្រោយពីមានកូន៕

Angela baby និងស្វាមី
Angela baby និងស្វាមី
Angela baby និងស្វាមី
Angela baby មើលថែកូនតែឯង
Angela baby មើលថែកូនតែឯង
Angela baby មើលថែកូនតែឯង
Angela baby មើលថែកូនតែឯង
Yang Mi និងស្វាមី
Yang Mi និងស្វាមី
ប្តីនាង យកកូនដើរលេង
ប្តីនាង យកកូនដើរលេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]