នៅលើទីលានទឹកកពណ៌ ស ដ៏ធំមួយដែលព័ទ្ធជំុវិញពន្លឺភ្លើងដ៏ភ្លឺ មានមនុស្សមួយក្រុមកំពុងតែបង្ហាញកាយវិការ ដ៏រស់រវើកអមដោយចង្វាក់ភ្លេង កន្រ្ដាក់អារម្មណ៍ នៅក្នុងវាលកីឡាដ្ឋានមួយដែលសំរាប់ប្រកួត របាំជិះស្គីទឹកកក។

តារាសំដែង Matt Lapinskas និងក្រុមសំដែងរបស់គាត់បានមកវឹកហាត់ នៅក្នុងទីលានទឹកកកនេះ។ ខណៈពេលដែលធ្វើការវឹកហាត់ មិនបានប្រយ័ត្នធ្វើឲ្យមានគ្រោះថ្នាក់មូយបានកើតឡើង គឺលោក Matt Lapinskas ត្រូវបានគ្រូបង្ហាត់ដាក់មួយជង្គង់ ចំចំនុចសំខាន់ដោយអចេតនា។ លោក ំMatt បានដើរទ្រេតទ្រោតនៅលើទឹកកក ព្រមទាំងយកដៃក្ដាប់កន្លែងសំខាន់របស់គាត់ជាប់។ រីឯអ្នកដែលវឹកហាត់ជាមួយគឺគ្មាន មធ្យោបាយអ្វីនឹងជួយគាត់បានទេ គឺមានតែអស់សំណើច នៅពេលដែលឃើញដំណើរគាត់បែបនេះ។

យ៉ាងណាមិញ ក្រោយពីការសំរាកមួយស្របក់មក អ្នកលេងស្គីទឹកកករូបនេះ ក៏បានធូរស្រាល ហើយពួកគេក៏បន្តការវឹកហាត់ជាបន្ត។ អត្ថបទនេះចង់បង្ហាញនូវ គ្រោះថ្នាក់ដោយចៃដន្យ គឺអាចកើតមានគ្រប់ពេលវេលា យើងមិនអាចទប់ស្កាត់ ឬ ដឹងវាមុនបានឡើយ ប៉ុន្ដែបើយើងមានការប្រុងប្រយ័ត្នខ្ពស់ ភាគរយនៃគ្រោះថ្នាក់ក៏កាន់តែទាប។

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនារូបភាពដ៏អស់សំណើច ខាងក្រោមទាំងអស់គ្នា៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]