ភ្នំពេញ៖ ក្រោយពីបានដឹងព័ត៌មាននៃការមកដល់របស់ vivo Y91i ជំនាន់ចុងក្រោយ ក្នុងពេលឆាប់ៗខាងមុខ ពេលនេះក្រុមហ៊ុន vivo ប្រចាំនៅក្នុងប្រទេសកម្ពុជា បានបង្ហើបពីតម្លៃ និងលក្ខណៈសម្បត្តិមួយចំនួន នៃស្មាតហ្វូនម៉ូឌែលនេះហើយ។

vivo Y91i នឹងបង្ហាញខ្លួននៅក្នុងទីផ្សារក្នុងប្រទេសយើង ជាមួយនឹងកញ្ចប់តម្លៃ $159 ហើយវាក៏មានជម្រើសពីរពណ៌ផងដែរ ដែលមានដូចជា ខ្មៅលាយខៀវ (Starry Black) និងពណ៌ទឹកសមុទ្រខៀវ (Ocean Blue)។

vivo Y91i

ចំពោះលក្ខណៈសម្បត្តិរបស់វាមួយចំនួនវិញមានដូចជាៈ

- ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
- មានរ៉េម 2GB, អង្គផ្ទុកទិន្នន័យ 16GB និងអាចថែមក្រៅបាន 256GB
- មានថ្មទំហំ 4030 mAh
- ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
- អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels និងមាន Aspect Ratio 19:9
- មានកាមេរ៉ាមុខទំហំ 8MP កាមេរ៉ាក្រោយ (13MP + 2MP)
- អាចប្រើស៊ីមកាតបានពីរ
- មានមុខងារ Face Unlock + FingerPrint

ដូចនេះសម្រាប់អតិថិជនរបស់ vivo ដែលមានបំណង នឹងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនកម្រិតថវិកាជំនាន់ក្រោយនេះ អ្នកអាចរកកុម្ម៉ង់ទុកបាន នៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo៕

vivo Y91i
vivo Y91i

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]