ចិន៖  សង្សារមួយគូបាននាំគ្នាមកញុំាស៊ុបសាច់អាំងនៅក្នុងហាងមួយកន្លែងក្នុងទីក្រុងឆុងឈីង បង្កឱ្យមានការភ្ញាក់ផ្អើលពេញហាងកាលពីពេលថ្មីៗនេះ។

វីដេអូមួយត្រូវបានអ្នកនៅទីនោះថតបាន។ ស្របពេលកំពុងញ៉ាំអីជុំគ្នា ខាងប្រុសជាសង្សារញ៉ាំបណ្តើរលេងទូរស័ព្ទបណ្តើរ ដោយមិនសូវខ្វល់ពីនារីជាសង្សារប៉ុន្មានឡើយ ទើបខាងស្រីមានការខឹងជាខ្លាំង រួចក៏លូកយកទូរស័ព្ទពីដៃខាងប្រុសទម្លាក់ចូលស៊ុបកំពុងពុះតែម្តង។

ក្រោយមកនាងក៏ដើរចេញទៅបាត់ ទើបអ្នករត់តុនៅទីនោះក៏ស្ទុះមកជួយយកទូរស័ព្ទចេញពីស៊ុប ហើយភ្ញៀវនៅទីនោះមានការភ្ញាក់ផ្អើល និងសម្លឹងមើលគ្រប់ៗគ្នា។ ចុងក្រោយទូរស័ព្ទត្រូវបានយកចេញពីស៊ុប និងសម្អាត  រួចបុរសជាសង្សារក៏ដើរទៅគិតលុយ និងចាកចេញពីហាងភ្លាមៗបាត់ទៅកុំឱ្យខ្មាសគេ៕

(នេះជាសកម្មភាពមិនគួរយកគំរូតាម)

សូមទស្សនាវីដេអូខាងក្រោម៖

សកម្មភាពនៅពេលនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]