ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន ASUS បានរៀបចំកម្មវិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្លួនប្រចាំព្រះរាជាណាចក្រ កម្ពុជា នៅណាហ្គាវើលដ៍១ ពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង១០យប់ផងដែរ។ ក្នុងនោះយើងឃើញមានម្ចាស់អាជីវកម្មគ្រឿងអេឡិចត្រូនិចជាច្រើនមកចូលរួមទូទាំង ២៥ខេត្ត ក្រុង ដែលសរុបមានហាងចំនួន៧៤ហាងដែលចូលរួម។

ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS
ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS

លោក Spark TSAI និងលោក Lawrence LIU ដែលជាអ្នកគ្រប់គ្រងផលិតផលASUS ប្រចាំប្រទេស កម្ពុជា បានបញ្ជាក់ផងដែរថា៖

«ថ្ងៃនេះលោកទាំង២ ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលឱកាសជួបជុំរាល់ដៃគូពាណិជ្ជកម្ម ទាំងអស់ក្នុងពេលតែមួយ និង កន្លែងតែមួយ។»

លោកបានបន្ថែមទៀតថា៖

« ASUS​ អាចឈរ ជើងចាប់ទីផ្សារដ៏មានសក្តានុពលមួយនេះបានដូចសព្វថ្ងៃ ដោយសារពួកយើងមានដៃគូពាណិជ្ជកម្មដ៏ល្អដូចអ្នកទាំងអស់គ្នា ហើយមានការសហការយ៉ាងខ្ជាប់ខ្ជួននៅក្នុងទីផ្សារដ៏ក្តៅគគុកមួយនេះ។ ពួកយើងប្តេជ្ញាចិត្តថានឹង នាំចូលនូវផលិតផលដែលមានបច្ចេកវិទ្យាដ៏ល្អ គុណភាពខ្ពស់អោយសមទៅនឹងតម្លៃ ក៏ដូចជាសេវាកម្មគ្រប់ផ្នែកសម្រាប់បន្តបម្រើអតិថិជន គ្រប់រូបបន្ថែមទៀត។»
ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS
ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS

នៅក្នុងថ្ងៃនេះផងដែរ យើងឃើញមានការដាក់តាំងកុំព្យូទ័រស៊េរីថ្មីចុងក្រោយចំនួន១០ គ្រឿងដែលក្នុងនោះសុទ្ធតែជា ប្រភេទកុំព្យូទ័រដែលមានទីផ្សារ កក្រើកបំផុតប្រចាំឆ្នាំ២០១៨នេះ។ក្នុងនោះរួមមានស៊េរីកុំព្យូទ័រប្រើប្រាស់ប្រចាំការទូទៅ X507UA, កុំព្យូទ័រដែលពេញនិយមសំរាប់យុវវ័យនិងទាន់សម័យ S530UN, កុំព្យូទ័រកំពូលស្តើងហើយស្រាលបំផុត UX433FN, ស៊េរី ហ្គេមធុនមធ្យម FX505GE, និងចុងក្រោយនោះគឺពពួកក្រុមហ្គេមកំណាចស៊េរីROGជាដើម។

ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS
ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS

ក្រៅពីមានការបរិភោគអាហារជុំគ្នា យើងក៏ឃើញមានការសម្ដែងរបាំភ្លើង និងក្រុម រាំ OMG  ក៏ដូចជាការច្រៀងកំដរ ដែលញាំងបរិយាកាសឲ្យកាន់តែសប្បាយរីករាយផងដែរ។

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ យើងឃើញមានការចែកពានរង្វាន់សំរាប់ម្ចាស់អាជីវកម្មដែល បំបែកកំណត់ត្រា ក្នុងការលក់ផលិតផល ASUS  បានច្រើនជាងគេបំផុត ការផ្តល់រង្វាន់ជូនដល់ដៃគូពាណិជ្ជកម្មផ្នែកចែកចាយ និងមានប័ណ្ណសរសើរសម្រាប់រាល់ដៃគូពាណិជ្ជកម្ម ASUS ផងដែរ។ 

តើនារដូវកាលបន្ទាប់ASUS នឹងមានអ្វីប្លែកបន្តទៅទៀតនោះ? ក្រុមការងារនឹងផ្តិតយកទិដ្ឋភាពល្អៗសំរាប់ប្រិយមិត្តគ្រប់រូបជាបន្តបន្ទាប់ទៀត ៕  

ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS
ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS
ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS
ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS
ការជួបជុំ ដៃគូពាណិជ្ជកម្ម របស់ ASUS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]