កូរ៉េខាងត្បូង៖ កម្មវិធីប្រគុំតន្រ្តីដ៏ធំប្រចាំឆ្នាំ SBS Gayo Daejun ឆ្នាំ២០១៨ បានចាប់ផ្តើមដំណើរការហើយ នៅរសៀលថ្ងៃទី២៥ ខែធ្នូនេះ។

ដោយក្នុងនោះ យើងឃើញថាមានវត្តមានតារាKpopល្បីៗជាច្រើនចូលរួម ដូចជាក្រុមចម្រៀងនារី Blackpink ក្រុម Red Velvet ក្រុម Twice ក្រុម BTS ក្រុម Exo និងក្រុមចម្រៀងជាច្រើនផ្សេងទៀតផងដែរ។

យ៉ាងណាមិញ មុននេះបន្តិច ក្រុមចម្រៀងនារី Blackpink ក៏បានធ្វើដំណើរមកដល់ កម្រាលព្រំក្រហមនៃកម្មវិធីហើយ ដោយម្នាក់ៗសុទ្ធសឹងតែតុបតែងខ្លួនយ៉ាងស្រស់សោភា គួរឲ្យទាក់ទាញតែម្តង។

ដោយឡែក ក្នុងនោះអ្នកគាំទ្រក៏បានចាប់អារម្មណ៍ជាពិសេស ទៅលើឈុតសម្លៀកបំពាក់របស់ តារាស្រី Lisa ផងដែរ ដោយនាងបានស្លៀកនូវ រ៉ូបពណ៌សខាងក្នុង និងមានអាវស្បែកពណ៌ខ្មៅនៅខាងក្រៅ ដែលមើលទៅពិតស្រស់ស្អាត មិនខុសពីសព្វមួយដងឡើយ។

ជាក់ស្តែង បើដឹងពីតម្លៃឯណេះវិញ ក៏មិនថោកដែរ ពោលគឺឈុតសម្លៀកបំពាក់ដែល Lisa បានស្លៀកនេះសុទ្ធសឹងតែជាប៊្រេនណែមល្បីលំដាប់ពិភពលោក ម៉ាក ALEXANDER MCQUEEN ដោយអាវស្បែកខាងក្រៅរបស់នាង គឺជាប្រភេទ Cropped Leather Pumplep biker Jacket មានតម្លៃ ៦,៣៩០ដុល្លារ រីឯរ៉ូបពណ៌សដែលនាងស្លៀកខាងក្នុងវិញ គឺជាប្រភេទ Embroidered sheer top តម្លៃ ៣,៥៩០ដុល្លារ និងចុងក្រោយគឺក្រវិល ដែលជាប្រភេទ Frame earrings មានតម្លៃ ៨៩០ដុល្លារ

Blackpink Lisa
តម្លៃឈុត Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]