ភ្នំពេញ៖ មិនត្រឹមតែស្មាតហ្វូនលំដាប់កំពូលទេដែលវាយលុកក្នុងទីផ្សារ ហើយទទួលបានប្រជាប្រិយភាពខ្លាំងនោះទេ នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូនកម្រិតថវិកាលំដាប់កណ្តាល ក៏ទទួលបានការគាំទ្រកាន់តែខ្ពស់ និងកើនឡើងច្រើនផងដែរ នេះដោយសារតែការរចនារូបរាង កាមេរ៉ាល្អអាចទទួលយកបាន កម្លាំងម៉ាស៊ីនល្មមអាចប្រើបានច្រើនមុខ និងជាពិសេសនោះវាក៏មានកញ្ចប់តម្លៃសមរម្យទៀតផង ដែលមនុស្សមួយចំនួនធំអាចជាវបាន។

Y91i ស្មាតហ្វូនលំដាប់កណ្តាល

vivo ក៏ជាស្លាកសញ្ញា ដែលកំពុងតែមានការគាំទ្រខ្លាំងក្នុងទីផ្សារយើងផងដែរ ទៅលើ ស្មាតហ្វូនលំដាប់កណ្តាលនេះ។ ពិតជាពិសេសមែនក្នុងថ្ងៃបុណ្យ Christmas នេះ ក្រុមហ៊ុន vivo ប្រចាំក្នុងប្រទេសកម្ពុជាយើង ក៏បានត្រៀមខ្លួនបង្ហាញជាមួយនឹងស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីមួយទៀតហើយនោះគឺ ម៉ូឌែល vivo Y91i ដែលនឹងត្រូវមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ 

សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មី vivo Y91i នេះនៅមិនទាន់បានបង្ហាញរូបរាងឱ្យបានជាក់លាក់នៅឡើយទេ។ ចំណែកឯតម្លៃសម្រាប់ស្មាតហ្វូននេះវិញ គឺមានតម្លៃប្រហាក់ប្រហែលខ្ទង់មួយរយដុល្លារជាងតែប៉ុណ្ណោះ ។

ហើយអ្វីដែលពិសេសនោះ vivo នឹងធ្វើការត្រៀមកាដូជូនទៅដល់អ្នកទាំងអស់គ្នាដែលធ្វើជារឿងភាគខ្លីបែបយុវវ័យមួយ ដែលនឹងត្រូវចាក់បង្ហាញនាពេលឆាប់ៗខាងមុខនេះដូចគ្នា ។

បើអ្នកទាំងអស់គ្នាចង់ដឹងថា ការមកដល់នៃសមាជិកថ្មី vivo Y91i ហើយនឹងសាច់រឿងភាគខ្លីបែបយុវវ័យ មានអត្ថន័យនិងខ្លឹមសារនៃសាច់រឿងយ៉ាងណានោះ សូមធ្វើការតាមដាននៅក្នុងទំព័រផេក vivokh និងផេក 18th Birthday Wish ទាំងអស់គ្នា៕

Y91i ស្មាតហ្វូនលំដាប់កណ្តាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]