រុស្ស៊ី៖ ហេតុការណ៍នេះកើតឡើងនៅតំបន់ Siberian ប្រទេសរុស្ស៊ី ដែលគេឃើញមានឆ្កែអនាថាបាត់ម្ចាស់មួយក្បាល តែងដើរកណ្តោចកណ្តែងម្នាក់ឯងទៅចំណតឡានក្រុង ដើម្បីអង្គុយទន្ទឹងរង់ចាំផ្លូវម្ចាស់ ទាំងមិនដឹងថាខ្លួនវាត្រូវបានម្ចាស់បោះបង់ចោលទេ។ នេះយោងតាមសារព័ត៌មាន Dailymail ចេញផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨

អស់រយៈពេលជិត៦ខែហើយ ដែលឆ្កែមួយក្បាលនេះទៅអង្គុយចាំផ្លូវម្ចាស់ ក្រោមសីតុណ្ហភាព -៣០អង្សារសេ នៅចំណាតឡានក្រុង តាំងពីរដូវក្តៅរហូតដល់រដូវរងាមានព្រិលធ្លាក់ទៅហើយ។

យោងតាមសម្តីអ្នករស់នៅតំបន់ខាងលើបានឲ្យដឹងថា "វាគឺជាឆ្កែដ៏គួរឲ្យអាណិតមួយក្បាល។ ពួកយើងគិតថា ម្ចាស់របស់វាប្រហែលជាបុរសម្នាក់ដែលធ្លាប់រស់នៅទីនេះ។ គាត់មានឡានពណ៌ប្រផេះ ឆ្កែមួយក្បាលនេះតែងតែរត់ប្រដេញឡានណាដែលមានពណ៌ប្រផេះ ព្រោះវាគិតថាជាឡានម្ចាស់វា" 

គួរបញ្ជាក់ថា អ្នកភូមិរស់នៅក្នុងតំបន់ខាងលើ តែងយកចំណីអាហារឲ្យវាស៊ីជាញឹកញាប់។   នៅពេលសីតុណ្ហភាពធ្លាក់ចុះដល់-៣០អង្សា ម្ហូបអាហារដែលអ្នកភូមិឲ្យវាស៊ីនោះក៏ត្រូវកកទៀត។

ឆ្កែបាត់ម្ចាស់

សំណាងល្អនៅពេលថ្មីៗនេះ ក្រុមសង្រ្គោះសត្វនៅប្រទេសរុស្ស៊ីបានចុះទៅជួយយកឆ្កែស្មោះត្រង់មួយក្បាលនេះមកចិញ្ចឹមហើយ។

យោងតាមប្រភពព័ត៌មានខាងលើ  បើគ្មានអ្នកណាចុះទៅជួយវាទេ ឫទុកវាឲ្យរស់នៅទីនោះទៀត ថ្ងៃណាមួយវានឹងត្រូវងាប់ជាមិនខាន។

ឥឡូវនេះវាមានទីកន្លែងរស់នៅ និងមានម្ចាស់ថ្មីហើយ។  ដំបូងឡើយវាមិនទាន់មានភាពចុះសម្រុងជាមួយនឹងមជ្ឈដ្ឋានថ្មីរបស់វាទេ។  វាមិនចង់ឲ្យអ្នកណាទៅជិត ឬប៉ះខ្លួនវាឡើយ។ តែឥឡូវនេះវាទទួលបានការថែទាំពីម្ចាស់ស្រីថ្មីយ៉ាងយកចិត្តទុកដាក់ និងរស់នៅយ៉ាងមានក្តីសុខ៕

មានវីដេអូនៅខាងក្រោម៖

វាចាំម្ចាស់តាំងពីរដូវក្តៅទៅរងា
ឆ្កែរង់ចាំម្ចាស់
វាចាំម្ចាស់តាំងពីរដូវក្តៅទៅរងា
វាចាំម្ចាស់តាំងពីរដូវក្តៅទៅរងា
ម្ចាស់ស្រីថ្មីរបស់វា
ឆ្កែបាត់ម្ចាស់
ម្ចាស់ស្រីថ្មីរបស់វា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]