ចិន៖ កីឡាករកាយវប្បកម្មមានដើមកំណើតមកពីប្រទេសចិនរូបនេះ បច្ចុប្បន្នលោកមានអាយុ ៦៩ឆ្នាំទៅហើយ តែរូបរាងនិងសាច់របស់លោកនៅតែស្រស់ស្អាតមិនចាញ់ពួកកំលោះៗនោះទេ។

លោក Xinmin Yang

លោក Xinmin Yang ចាប់ផ្តើមចូលរួមកីឡាកាយវប្បកម្មជាផ្លូវការតាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ ហើយបច្ចុប្បន្ន លោកកំពុងផ្សព្វផ្សាយកីឡានេះឱ្យកាន់តែទូលំទូលាយ និងលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយស្រលាញ់ និងចូលរួមហាត់កីឡានេះ។

លោកបាននិយាយថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយ សុខភាពរបស់ខ្ញុំនៅតែល្អ ព្រោះខ្ញុំហ្វឹកហាត់កីឡានេះរាល់ថ្ងៃ ដូច្នេះខ្ញុំពិតជារីករាយនូវអ្វីដែលខ្ញុំមាន និងសម្រេចបាននៅក្នុងវិស័យកាយវប្បកម្មនេះ ហើយខ្ញុំសូមលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យស្រលាញ់ និងចូលរួមកីឡាមួយនេះផង។»

ក្រោយពីពិនិត្យសុខភាពរួច គ្រូពេទ្យបាននិយាយថា សុខភាពរបស់លោកល្អដូចជាបុរសវ័យ ៣០ ឆ្នាំអីចឹង លោកមិនដូចជាអាយុ ៦៩ ឆ្នាំសោះ។

លោកបន្តនិយាយទៀតថា «ពេលសប្បាយចិត្តបំផុតរបស់ខ្ញុំ គឺនៅពេលខ្ញុំធ្វើបានល្អ ខណៈពេលខ្ញុំកំពុងសម្តែង។ ខ្ញុំនៅចាំបានថា គឺនៅពេលដំបូងគេបង្អស់ដែលខ្ញុំក្លាយទៅជាជើងឯកអាស៊ីក្នុងឆ្នាំ ១៩៩៨ និងលើកទីពីរក្នុងការប្រកួតកាយវប្បកម្មពិភពលោកក្នុងទីក្រុងសៀងហៃនៅឆ្នាំ ២០០៥ ពេលនោះខ្ញុំជាប់លេខ៤ ក្នុងការប្រកួតប្រភេទទម្ងន់ ៧០ គីឡូក្រាម។»

សព្វថ្ងៃនេះលោកគឺជាគ្រូបង្វឹកហាត់សាច់ដុំ និងជាម្ចាស់ក្លិបហាត់ប្រាណមួយកន្លែងក្នុងប្រទេសចិន។

ចុងក្រោយលោកបានថ្លែងថា «បច្ចុប្បន្នកីឡាកាយវប្បកម្មនៅចិនកំពុងមានការរីកចំរើនគួរឱ្យកត់សម្គាល់។ កីឡាករជំនាន់ក្រោយទាំងនេះ គឺជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នានាពេលអនាគត ហើយចាំពាក្យខ្ញុំទៅ ខ្ញុំនៅតែបន្តហ្វឹកហាត់រហូតដល់ខ្ញុំអាយុ ៨០ ឆ្នាំ៕» 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

លោក Xinmin Yang
លោក Xinmin Yang
លោក Xinmin Yang
លោក Xinmin Yang
លោក Xinmin Yang
លោក Xinmin Yang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]