ថៃ៖ ថ្មីៗនេះ តារាសម្តែងថៃស្រីចំនួន៥ដួង ត្រូវបានមហាជនជជែកវែកញែកនិងយល់ស្រប ថាពួកគេពិតជាសាកសមជ្រើសរើស ក្លាយជាបវរកញ្ញាតំណាងជាតិពិតៗ ដោយយោងតាមរយៈរូបសម្រស់ និងទេពកោសល្យរបស់ពួកគេ។

ជាក់ស្តែង តារាសម្តែងស្រីល្បីឈ្មោះ Yaya Urassaya ត្រូវបានក្លាយជាតារាស្រីដំបូងគេបង្អស់ ដែលត្រូវបានមហាជនជ្រើសរើស ពីព្រោះមិនថាតែរូបសម្រស់របស់នាង ក៏ដូចជា ទេពកោសល្យ ភាពឆ្លាត និងចរិតរបស់នាងនោះទេ គឺពិតជាសាកសមឥតខ្ចោះ ក្លាយជាបវរកញ្ញាតំណាងជាតិ។ 

មិនតែប៉ុណ្ណោះ តារាសម្តែងប្រុសជើងចាស់លោក Ma Ornapa ក៏បាននិយាយផងដែរ នៅក្នុងកម្មវិធី «Kao Sai Kai» ដោយថា បើសិនជាYaya ចូលប្រកួតបវរកញ្ញា Miss Universe នាងនឹងអាចឈ្នះបានគ្រងមកុដជាមិនខាន។

យ៉ាងណាមិញ ក្រៅពីនេះ នៅក្នុងគំនិតរបស់អ្នកគាំទ្រ ក៏បានជជែកវែកញែក ពិចារណា ទៅលើតារាសម្តែងស្រីល្បីៗចំនួន៤ដួងផ្សេងទៀតផងដែរ ដោយក្នុងនោះ មានដូចជា កញ្ញា Mai Davika កញ្ញា Mookda Narinrak កញ្ញា Rita Sririta និងកញ្ញាPoo Praiya ដោយយោងតាមសម្រស់របស់អ្នកទាំង៤នេះ ក៏គួរតែជ្រើសរើសសាកសម ជាបវរកញ្ញាតំណាងជាតិផងដែរ៕ 

Yaya Urassaya
Mookda Narinrak និង Poo Praiya
Rita Sririta និង Mai Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]