(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ទស្សនិកជន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង ខណៈដែលតារាចម្រៀងស្រី ទ្រនំហង្សមាស កញ្ញា សួស វីសា បានទម្លាយពីទំនាក់ទំនងស្នេហា ជាមួយគូស្នេហ៍ គឺលោក ថម មី ក្រោយពីព្យាយាមលាក់បាំង អស់រយៈពេលជាច្រើនឆ្នាំ។ យ៉ាងណាមិញ ​ក្រោយពី​ប្រកាសចំណងស្នេហ៍ ​ជា​សាធារណៈ​ ដល់​មហាជន​ ថា​តារា​សម្តែង ថ​មមី ជា​គូស្នេហ៍រួចមក ​ស្រាប់តែពេលនេះ សួស វី​សា បាន​ដឹក​ដៃ គូ​ស្នេហ៍រូបនេះ​ ចេញថត​ចម្រៀង សម្ដែង MV រួមគ្នា​ ខណៈដែលកន្លងមក អ្នកទាំងពីរ គឺមិនដែលវត្តមាន សម្ដែងរួមគ្នា ទាល់តែសោះ ក្នុងការសម្ដែង។

ជាការពិតណាស ថ្មីៗ​នេះ សួស វី​សា បាន​ដឹក​ដៃ គូស្នេហ៍​ មក​ថត MV ក្នុងបទចម្រៀងជាមួយគ្នា។ ដោយឡែក ​នាង​មិនបាន​បញ្ជាក់ថា​ បទ​ចម្រៀង​មួយបទនេះ ​មាន​ចំណងជើង​ថា​ អ្វី​ទេ។ ជាមួយគ្នានេះ មានការ​បន្ថែម​ថា បើសិនជាបទចម្រៀង មួយបទនេះ ​មានការគាំទ្រ​ខ្លាំង កញ្ញា សួស វី​សា ក៏នឹងមាន​សកម្មភាព​ថ្មីៗ ​ជាមួយ​គូស្នេហ៍​ជាច្រើន​ទៀតផងដែរ។

ទោះបីជា ការបង្ហាញវត្តមាន លើ MV រួមគ្នា លើកទីមួយពីសំណាក់ កញ្ញា សួស វីសា និងលោក ថម មី ក្នុងបទចម្រៀងថ្មី ក៏ពិតមែន តែគេហាក់រំពឹងទុកថា ចម្រៀងមួយបទនេះ នឹងមានការគាំទ្រខ្លាំង៕

សួស វីសា និងថមមី
សួស វីសា និងថមមី
សួស វីសា
សួស វីសា និងថមមី

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា