ភ្នំពេញ៖ ក្រោយពីបាត់មុខពីសិល្បៈអស់មួយរយៈធំ និងប្រកាសចូលរោងការមក នៅពេលនេះ អ្នកនាង អែន ជី បានវិលចូលសិល្បៈវិញហើយ នៅក្នុងទ្រនំផលិតកម្មសាន់ដេ ដដែល ដោយចេញបទចម្រៀងយ៉ាងពីរោះ មួយបទកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីស្វាគមន៍ការវិលត្រលប់ជាថ្មី។

ក្នុងនោះដែរ បទចម្រៀងមួយបទ សម្រាប់ការឈានជើងចូលសិល្បៈវិញនេះ មានចំណងជើងថា “អូនរង់ចាំបង” ជាចម្រៀងដែលមានអត្ថន័យជ្រាលជ្រៅ និងចាក់ដោតត្រូវចិត្តយុវវ័យខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងនេះ ក៏ជាស្នាដៃដំបូងរបស់អ្នកនាង អែន ជី ក្នុងការសរសេរទំនុកច្រៀងដោយរូបនាងផ្ទាល់ផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់ការវិលត្រលប់មកវិញម្តងនេះ អ្នកនាង អែនជី នៅតែទទួលការគាំទ្រពីហ្វេនៗយ៉ាងច្រើន ដោយបទចម្រៀងរបស់នាង មានការShareតៗគ្នា រហូតដល់រាប់ពាន់ដងនៅលើបណ្តាញសង្គម៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់ អែនជី ពិរោះយ៉ាងណា តោះទៅស្តាប់ទាំងអស់គ្នា៖  

អែន ជី
អែន ជី
អែន ជី
អែន ជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង