កូរ៉េខាងត្បូង៖ ក្រុមហ៊ុនលក់គ្រឿងសំអាង 5149 ដែលមានទីតាំងនៅកូរ៉េខាងត្បូងបានបង្កើតម៉ាស់បិទមុខពិសេសម្យ៉ាងដែលមានរូបសញ្ញា «គីម ជុងអ៊ុន» កំពុងទទួលការគាំទ្រខ្លាំង និងលក់ដាច់ជាងគេនៅកូរ៉េខាងត្បូង។

ម៉ាស់បិទមុខរូបសញ្ញា «គីម ជុងអ៊ុន»

ក្រុមហ៊ុននេះបានបញ្ជាក់ថា ចាប់តាំងពីខែមិថុនាមក ក្រុមហ៊ុនបានលក់ម៉ាស់បិទមុខពិសេសនេះបានជាង ២៥,០០០ ម៉ាស់ និងក្នុងមួយម៉ាស់មានតម្លៃ ៤,០០០ វ៉ុន (ប្រហែល ៤ ដុល្លារ)។

បន្ថែមពីនេះទៀត ក្រុមហ៊ុនបានអះអាងថា ម៉ាស់ពិសេសនេះផ្សំឡើងពីទឹកសំណើមពីតំបន់ភ្នំ Paektu ដែលជាតំបន់ភ្នំភ្លើងសកម្មជាប់ព្រំដែនចិន-កូរ៉េខាងជើង។ នៅក្នុងទេវកថារបស់កូរ៉េ ភ្នំភ្លើងដ៏ពិសិដ្ឋនេះត្រូវបានគេនិយាយថាជាកន្លែងកំណើតរបស់ Dangun ដែលជាអ្នកបង្កើតរាជវង្សកូរ៉េទីមួយកាលពីជាង ៤,០០០ ឆ្នាំមុន។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន 5149 លោក Kwak Hyeon បាននិយាយថា៖

«ខ្ញុំមិនដឹងថាលោកគីម ជុងអ៊ុនមានន័យយ៉ាងម៉េចចំពោះកូរ៉េខាងជើងទេ តែប្រជាជនកូរ៉េខាងត្បូងទាំងអស់ពិតជាសប្បាយ និងរីករាយស្វាគមន៍លោក។»

យ៉ាងណាមិញ ប្រជាជនកូរ៉េខាងត្បូងជាច្រើននាក់មានការគាំទ្រ និងប្រើប្រាស់ម៉ាស់បិទមុខនេះជាខ្លាំង ហើយពួកគេថែមទាំងបានចែករំលែករូបភាពដែលគេបិទម៉ាស់នេះនៅក្នុងបណ្តាញសង្គមផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

អ្នកប្រើប្រាស់ម៉ាស់បិទមុខនេះ
អ្នកប្រើប្រាស់ម៉ាស់បិទមុខនេះ
អ្នកប្រើប្រាស់ម៉ាស់បិទមុខនេះ
អ្នកប្រើប្រាស់ម៉ាស់បិទមុខនេះ
អ្នកប្រើប្រាស់ម៉ាស់បិទមុខនេះ
ម៉ាស់បិទមុខរូបសញ្ញា «គីម ជុងអ៊ុន»
ម៉ាស់បិទមុខរូបសញ្ញា «គីម ជុងអ៊ុន»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]