កាលពីថ្ងៃអង្គារម្សិលមិញនេះ CEO របស់ហ្វេសប៊ុក លោក Mark Zuckerberg បានបង្ហាញនូវលក្ខណៈថ្មីមួយទៀត ដែលអាចជួយដល់អ្នកប្រើប្រាស់ អាចស្វែងរក មនុស្ស និង ទីកន្លែង បានយ៉ាងងាយស្រួល ក្នុងបណ្តាញទំនាក់ទំនង សង្គមដ៏ធំមួយនេះ បើយោងតាមប្រភពព័ត៌មាន ពីគេហទំព័រ ប្រទេស អូស្រ្តាលី។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Zuckerberg បានហៅលក្ខណៈថ្មីនេះថា “ graph search “ ដែលឥឡូវនេះ កំពុងត្រូវបានដាក់អោយប្រើប្រាស់ ក្នុងកំរិតសាកល្បងនៅឡើយ។ លក្ខណៈថ្មីនេះ សបញ្ជាក់អោយឃើញ ពីការរីកលូតលាស់នៃចំនួន ទិន្នន័យ និង សមាជិក ដែលមាននៅក្នុងបណ្តាញសង្គមមួយនេះ ដោយអាចស្វែងរកបានតាមតំរូវការរបស់អ្នកប្រើប្រាស់ ដូចជារូបថត មនុស្ស និង ទីកន្លែង ជាដើម។

យ៉ាងណាមិញ លោក Zuckerberg បានសន្យាថា នឹងពង្រីកមុខងាររបស់ហ្វេសប៊ុកបន្ថែមទៀត ដើម្បីអោយមានភាពកាន់តែងាយស្រួល សំរាប់អ្នកប្រើប្រាស់ ដែលមានជាង ១ពាន់លាននាក់ ហើយ លក្ខណៈថ្មីនេះ គឺជាផលិតផលដ៏ធំមួយទៀត សំរាប់ហ្វេសប៊ុក ក្នុងការនាំឆ្ពោះទៅកាន់ភាពរីកចំរើន បន្តទៅមុខទៀត។  

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]