ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលផលិតនូវគ្រឿងអេឡិចត្រូនិច ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាឈានមុខគេ មានភាពច្នៃប្រឌិតខ្ពស់បំផុត និងទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។ ក្រុមហ៊ុនសាមសុង ខិតខំប្រឹងប្រែងក្នុងការនាំយកនូវផលិតផលថ្មីៗ ដែលជាទីគាប់ចិត្តរបស់អតិថិជនរបស់ខ្លួន។

ជាក់ស្តែង កាលពីពាក់កណ្តាលខែតុលា ក្រុមហ៊ុនសាមសុងបាននាំយកនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Galaxy A7 ចូលមកក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបានការគ្រាំទ្រយ៉ាងច្រើនផងដែរ ពីសំណាក់អតិថិជន។ បើទោះបីជាស្មាតហ្វូនស៊េរីថ្មីនេះ ទើបតែបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាក៏ដោយ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ស្មាតហ្វូននេះមានការវាយលុកយ៉ាងសម្បើមនៅក្នុងប្រទេសកម្ពុជា ហើយសន្ទុះនៃការលក់ Galaxy A7 នេះគឺដាច់ច្រើនលើសលប់លើសពីការរំពឹងទុក នេះបើតាមពណ៌ដែលទទួលបានពីក្រុមហ៊ុន។

ហេតុផលចម្បង ដែលធ្វើឱ្យស្មាតហ្វូន Galaxy A7 មានសន្ទុះនៃការលក់ដាច់ខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសារតែការរចនារូបរាងឡូយកប់ កាលីប ទាន់សម័យ ជាមួយនឹងកាមេរ៉ា ៣ គ្រាប់ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ងាយស្រួលដោះសោទូរស័ព្ទ ប្រព័ន្ធសម្លេង Dolby Atmos Sound ហើយតម្លៃរបស់វាវិញគឺរឹតតែកប់ថែមទៀត។ មិនត្រឹមតែរាងឡូយស្អាតនោះទេ អ្នកប្រើប្រាស់អាចថតស្ទីលអីក៏បានជាមួយ Galaxy A7 ភ្លាមៗតែម្តង។

Samsung Galaxy A7

ឥឡូវនេះ Galaxy A7 ដាក់លក់នៅក្នុងតម្លៃយ៉ាងពិសេសត្រឹមតែ $345 ជាមួយនឹងការថែមជូននូវ JBL Go2 ដ៏ស្រស់ស្អាតមួយថែមទៀត (មានតាមបណ្តាហាងមួយចំនូនតែប៉ុណ្ណោះ)។ ហើយលោកអ្នកអាចជ្រើសរើសពណ៌បានច្រើនជម្រើសដែលសុទ្ធតែជាពណ៌ ដែលមានការពេញនិយមបំផុតដូចជា ពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ។

អ៊ីចឹងប្រញាប់ឡើង នៅរង់ចាំអីទៀត? ពេលនេះ គឺជាឱកាសដ៏ល្អបំផុតរបស់លោកអ្នកដែលត្រូវការទិញស្មាតហ្វូនស៊េរីថ្មីទំនើបរបស់ក្រុមហ៊ុនសាមសុង។

ខាងក្រោមនេះជាការបរិយាយពីសមត្ថភាព និងមុខងារពិសេសៗរបស់ Galaxy A7 ៖

Galaxy A7 នេះភ្ជាប់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ ដែលកាមេរ៉ាខាងលើគេជាប្រភេទ Depth Camera មានទំហំ 5MP (f2.2) សម្រាប់ថតផ្ទៃខាងក្រោយព្រាលដាច់ស្អាតបំផុតជាមួយនឹងមុខងារ Live Focus កាមេរ៉ានៅកណ្តាលជាប្រភេទ Main Camera ដែលមានទំហំ 24MP F1.7 មានសមត្ថភាពនៅក្នុងការថតរូបភាពបានច្បាស់ស្រស់ស្អាត និងប្លង់នៅទីងងឹត ចំណែកកាមេរ៉ាក្រោមគេទី ៣ នេះមានទំហំ 8MP មានមុខងារថតប្លង់ទូលាយ Ultra-Wide ដល់ទៅ 120 ដឺក្រេដែលអ្នកនឹងទទួលបាននូវរូបភាពដ៏ស្រស់ស្អាតពេញចិត្តតែម្តង។

Samsung Galaxy A7

បើនិយាអំពីកាមេរ៉ាខាងមុខវិញនោះ គឺមានទំហំ 24MP F2.0 សម្រាប់ថតរូបភាពស៊ែលហ្វី (Selfie) ស្រស់ស្អាត ខ្យូតៗ និងងាយស្រួលក្នុងការខលវីដេអូច្បាស់បំផុត។ មិនថាលោកអ្នកទៅដើរលេងកន្លែងណានោះទេ អ្នកគ្រាន់តែយក Galaxy A7 តាមខ្លួន ហើយថតស្ទីលអីក៏បានគឺថាឡូយស្អាតពេញចិត្តហ្មង! អ្នកអាចចែករំលែកនូវការចងចាំដ៏អស្ចារ្យមួយនេះតាមរយៈ Galaxy A7 ទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារដោយផុសនៅលើបណ្តាញសង្គមជាមួយនឹងរូបភាពខ្យូតៗទាំងអស់នេះ ដែលគ្រប់គ្នានឹងសរសើរមិនដាច់ពីមាត់នោះទេ។ 

សម្រាប់លោកអ្នក ដែលនិយមក្នុងការថតរូបភាពស៊ែលហ្វីនោះ Galaxy A7 នេះភ្ជាប់ជាមួយនឹងមុខងារពិសេសមួយហៅថា Pro-Lighting ដែលថតរូបភាពជាមួយនឹងពន្លឺស្រស់ស្អាតបំផុត។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Smart Beauty ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Facial Recognition ដែលធ្វើឱ្យផ្ទៃមុខរបស់អ្នកមើលទៅស្អាតទាក់ទាញចិត្តតែម្តង។

អ្វីដែលរឹតតែអស្ចារ្យពិសេសទៀតនោះគឺថា ស្មាតហ្វូន Galaxy A7 ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាឆ្លាតវៃ (Intelligent Camera System) ដែលអាចធ្វើការកែប្រែទៅលើ កម្រិតពណ៌ និងពន្លឺបានភ្លាមៗស្រស់ស្អាតពេញចិត្តអ្នកថតតែម្តង។ វាក៏ផ្តល់នូវ 19 Modes សម្រាប់ការថតរូបភាពលក្ខណៈធម្មជាតិពិតៗ ដែលអ្នកអាចថតស្ទីលអីក៏ឡូយដែរ។

បើនិយាយអំពីការរចនារូបរាងវិញនោះ គឺថាឡួយខប់តែម្តង ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) របស់ Galaxy A7 នេះគឺស្ថិតនៅចំហៀងផ្នែកខាងស្តាំងាយស្រួលក្នុងការកាន់ និងការស្កេនក្រយ៉ៅដៃបានលឿន រហ័សទាន់ចិត្ត និងសុវត្ថិភាពបំផុត។ Galaxy A7 ប្រើប្រាស់នូវកញ្ចក់ 2.5D នៅផ្នែកខាងក្រោយរឹងមាំក្នុងការប្រើប្រាស់ និងមិនងាយឆ្កូតនោះទេ។

Samsung Galaxy A7

ក្រឡេកទៅមើលផ្នែកខាងមុខរបស់ Galaxy A7 នេះវិញភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 6.0” FHD+ Super AMOLED Infinity Display ដែលបង្ហាញរូបភាពស្រស់ស្អាត ពណ៌ទាក់ទាញ និងបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត។ Galaxy A7 នេះក៏ភ្ជាប់ជាមួយនឹងមុខងារ Always on Display ដែលអនុញ្ញាតឱ្យអ្នកមានភាពងាយស្រួលនៅក្នុងការមើលកាលបរិច្ឆេទ អាកាសធាតុ ម៉ោង និងសាររំលឹក Notifications បានលឿនបំផុតនៅលើអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកមួយនេះថែមទៀត។

Galaxy A7 បំពាក់នូវរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ហើយអាចបន្ថែមនូវ microSD ទំហំដល់ទៅ 512GB ថែមទៀត។ លោកអ្នកមិនចាំបាច់ព្រួយបារម្ភនោះទេសម្រាប់ការផ្ទុកទិន្នន័យច្រើនក្នុងស្មាតហ្វូនស៊េរីថ្មីមួយនេះ។

ថាមពលថ្មរបស់ Galaxy A7 ខ្លាំងទំហំ 3300 mAh ដែលអាចចាក់តន្រ្តីបានដល់ទៅ 48 ម៉ោងថែមទៀត។ ដូចនេះ អ្នកមិនចាំបាច់ព្រួយបារម្ភពីការអស់ថ្មនោះទេ សម្រាប់គុណភាពសម្លេងរបស់ Galaxy A7 គឺពិរោះរណ្តំចិត្តតែម្តង ដោយសារតែវាប្រើប្រាស់ជាមួយនឹងប្រព័ន្ធសម្លេង Dolby Atmos គុណភាពសម្លេងដូចចាក់បញ្ចាំងនៅក្នុងរោងកុនថែមទៀត។ ការទស្សនាខ្សែភាពយន្ត ការស្តាប់ចម្រៀង វីដេអូគឺពិតជាពិរោះគ្មានពីរនោះទេ។

សូមអញ្ចើញមកទស្សនាដោយផ្ទាល់ និងសាកសួរព័ត៌មានបន្ថែមនៅតាមហាងទំនើបសាមសុងដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានលំអិតលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 20 32 32 ៕

Samsung Galaxy A7
Samsung Galaxy A7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]