កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងបណ្ដាញអ៉ីនធើណេត ដែលបានធ្វើឲ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្រុមអ្នកគាំទ្រ របស់ក្រុមចម្រៀង EXO ដែលមានឈ្មោះថា EXO-L បានរួមគ្នា បង្កើតស្ថានីយ៍វិទ្យុផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា RADIO EXO-L ដោយមានពួកគាត់ ជាអ្នកដែលគ្រប់គ្រងដោយផ្ទាល់ផងដែរ។ 

ជាក់ស្ដែង ស្ថានីយ៍វិទ្យុរបស់ពួកគេ នឹងធ្វើការផ្សព្វផ្សាយ ចំពោះតែព័ត៌មានអំពីក្រុម EXO តែប៉ុណ្ណោះ ថែមទាំងចាក់បទចម្រៀងរបស់ EXO ជារៀងរាល់ថ្ងៃ សំរាប់ EXO-L ទូទាំងពិភពលោកផងដែរ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺគ្រប់ចម្រៀងដែលពួកគេបានស្តាប់ ក៏នឹងត្រូវបានរាប់បញ្ចូល ទៅក្នុងតារាងចម្រៀង Billboard ផងដែរ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលអ្នកគាំទ្រទូទាំងពិភពលោក បានធ្វើរឿងដ៏អស្ចារ្យ និងគួរឲ្យរំភើបសម្រាប់ តារាក្នុងចិត្តរបស់ខ្លួន។ ជាការពិតណាស់ ពួកគេបានបង្ហាញពី ក្ដីស្រលាញ់ ដោយការចូលរួមធ្វើរឿងល្អៗជាច្រើន ដើម្បីសាងកេរ្តិ៍ឈ្មោះល្អៗ សម្រាប់ក្រុមតារារបស់ពួកគេ៕

ប្រភព ៖ ហ្វេសប៊ុក : EXO WorldWide  

រូបភាព EXO
រូបភាព EXO
រូបភាព EXO
រូបភាព EXO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]