កោះកុង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយ រាល់រដូវកាលបុណ្យទានម្តងៗ ស្ទើរតែរាល់សណ្ឋាគារ ផ្ទះសំណាក់ នៅតាមបណ្តាខេត្ត ដែលសំបូរទៅដោយតំបន់ទេសចរណ៍ គឺស្ទើរតែពេញគ្រប់ទីកន្លែង ប្រសិនបើអ្នកមិនធ្វើការបញ្ជាកក់ជាមុននោះទេ។

ជាក់ស្តែង រយៈពេល២ថ្ងៃមកហើយ ដែលនៅឯខាងខេត្តកោះកុង បានប្រារព្ធធ្វើឡើងនូវព្រឹត្តិការណ៍បុណ្យសមុទ្រយ៉ាងធំបំផុតប្រចាំឆ្នាំ ដែលមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ ស្ទើរតែគ្រប់ខេត្តក្រុង នាំគ្នាទៅកម្សាន្តលេងនៅឯទីនោះ។

ដោយឡែក ក្នុងនោះផងដែរ គេក៏សង្កេតឃើញថា លោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី លោកក៏បាននាំក្រុមគ្រួសាររបស់លោក ទៅកម្សាន្តលេងនៅឯទីនោះផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺដោយសារតែសន្ទុះនៃភ្ញៀវទេសចរណ៍ ទៅកម្សាន្តលេងច្រើនកុះករខ្លាំងគួរឲ្យកត់សម្គាល់ ទើបធ្វើឲ្យមានការពិបាកក្នុងការស្វែងរកទីកន្លែងស្នាក់នៅ។

នេះបើយោងតាមការបង្ហោះសារ និងរូបភាពរបស់លោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានឲ្យឃើញថា ដោយសារតែ កន្លែងស្នាក់នៅពេញគ្រប់ទីកន្លែង ទើបលោកព្យាយាមដើររកបានផ្ទះសំណាក់មួយកន្លែងដែរ ដែលមានតម្លៃថោក មួយបន្ទប់ត្រឹមតែ៥$តែប៉ុណ្ណោះ។ 

មិនថាយ៉ាងណា ក្រោយពីឃើញការបង្ហោះរបស់លោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ហើយ ក៏មានប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមជាច្រើន បញ្ចេញមតិផ្សេងៗពីគ្នា ដោយអ្នកខ្លះ បានលើកសរសើរថា លោកគឺជាមនុស្សដែលមិនចេះប្រកាន់ខ្លួន ទោះសណ្ឋាគារលំដាប់ផ្កាយ ឬផ្ទះសំណាក់លំដាប់តូចទាបយ៉ាងណា ក៍លោកអាចស្នាក់នៅបាន គួរឲ្យគោរព រីឯអ្នកខ្លះទៀតក៏បាននិយាយបែបលេងសើចថា អាចមកពីលោកមិនបានធ្វើការកក់កន្លែងស្នាក់នៅជាមុន ទើបពិបាករកន្លែងស្នាក់បែបនេះហើយ ៕  

ទុកឲ្យប្រិយមិត្តជួយដាក់ពិន្ទុដោយខ្លួនឯង តើបន្ទប់តម្លៃ៥ដុល្លារនេះ យ៉ាងណាដែរ? 

ទស្សនារូបភាពខាងក្រោម៖ 

លោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ទៅលេងបុណ្យសមុទ្រ
លោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ទៅលេងបុណ្យសមុទ្រ
លោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ទៅលេងបុណ្យសមុទ្រ
លោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ទៅលេងបុណ្យសមុទ្រ
លោកឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ជួលបន្ទប់ស្នាក់តម្លៃ៥$

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]