ថៃ៖ តារាអ្នកសម្តែងនៅក្នុងសង្គមសិល្បៈ តែងតែមានការងារមមាញឹកជាបន្តបន្ទាប់ ប៉ុន្តែទោះបីជាមានការងាររវល់យ៉ាងណាក៏ដោយ ក៏តារាមួយចំនួននៅតែឆ្លៀតពេលវេលាបើកជំនូញរកស៊ីផ្ទាល់ខ្លួនដែរ ដើម្បីរកចំណូលបន្ថែម។

ជាក់ស្តែង តារាប្រុសល្បីៗទាំង ៥ ដួងនេះ បានបើកហាងលក់អាហារយ៉ាងធំ ថែមទាំងទំនើបទាន់សម័យទៀតផង ក្នុងពេលបច្ចុប្បន្ននេះ ទោះបីជាមនុស្សប្រុសមែនតែរសនិយមរបស់ពួកគេស្រលាញ់ការចម្អិនអាហារ មិនចាញ់នារីៗប៉ុន្មាននោះទេ។

តោះចង់ដឹងថាមានតារាប្រុសរូបណា បើកហាងអាហារប្រភេទណាខ្លះនោះ យើងមកតាមដានទស្សនាជាមួយគ្នាដូចខាងក្រោមនេះតទៅ៖

១) តារាសម្តែង Boy Pakorn ៖ បានបើកហាងអាហារបែបជប៉ុន ដែលមានឈ្មោះថា «Sushi Shin» មានលក់អាហារជប៉ុនជាច្រើនបែប និងមើលទៅសុទ្ធតែគួរឱ្យចង់ញ៉ាំទាំងអស់។ គិតមកដល់បច្ចុប្បន្ននេះហាងអាហាររបស់លោកក៏បានដំណើរការយ៉ាងរលូន ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននាក់ ពិសេសអ្នកដែលចូលចិត្តទទួលទាន Sushi ។ 

Boy Pakorn
អាហារនៅហាង Sushi Shin
អាហារនៅហាង Sushi Shin

២) តារាសម្តែង Ken Phuphoom ៖ បើកហាងអាហារដ៏ធំមួយ ដែលមានឈ្មោះថា «Kiew Kai Ka» មានលក្ខណៈជា Glass House ដោយមានអាហារជាច្រើនមុខ រួមទាំងបង្អែមបែបថៃ ដែលអាចឱ្យភ្ញៀវជ្រើសញ៉ាំបានតាមចិត្ត។ 

Ken Phuphoom
ហាង «Kiew Kai Ka»
អាហារនៅហាង «Kiew Kai Ka»
បង្អែមនៅហាង «Kiew Kai Ka»

៣) តារាសម្តែង Alex Theeradej ៖ បានបើកអាហារលក្ខណៈញ៉ាំលេងពេលល្ងាច ដែលមានឈ្មោះថា «Monster Beef»។ ហាងនេះមានលក់ជាប្រភេទសាច់អាំង និងមានគ្រឿងសមុទ្រលាយជាមួយគ្នាទៀតផង ដែលសាកសមសម្រាប់កម្មវិធីជួបជុំគ្នា ឬពិធីជប់លៀងផ្សេងៗជាដើម ហើយបច្ចុប្បន្ននេះ ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

Alex Theeradej
សាច់អាំងនៅហាង «Monster Beef»
សាច់អាំងនៅហាង «Monster Beef»

៤) តារាសម្តែង Great Warintorn ៖ បានបើកអាហារ នំ និងកាហ្វេដ៏ទំនើបមួយ ដែលមានឈ្មោះថា «Life And Kuisine» ដោយមានការតុបតែងតាមបែបស្ទីលអឺរ៉ុបយ៉ាងស្រស់ស្អាត។ ហើយហាងមួយនេះ ក៏បានរួមទុនគ្នាជាមួយនឹងមិត្តក្នុងសិល្បៈជាច្រើននាក់ផងដែរ និងកំពុងតែទទួលបាននូវការគាំទ្រខ្លាំង មិនចាញ់ហាងតារាឯទៀតនោះឡើយ។ 

Great Warintorn
ហាង «Life And Kuisine»
អាហារនៅហាង «Life And Kuisine»
នំនៅហាង «Life And Kuisine»

៥) តារាសម្តែង Shakrit ៖ ក៏បានបើកហាងអាហារដ៏ធំមួយ ដែលមានឈ្មោះថា «Siam Wisdom» ដោយបានរួមទុនជាមួយលោក Chumpon Jangprai ចុងភៅម្នាក់ដ៏ល្បីនៅក្នុងស្រុក។ ហាងអាហារមួយនេះ ក៏បានរៀបចំតុបតែងឡើងតាមបែបបុរាណ សាកសមទៅនឹងអ្នកដែលចូលចិត្តទីកន្លែងស្ងប់ស្ងាត់ និងមានលក់បង្អែម ព្រមទាំងអាហារដ៏មានឱជារសជាច្រើនមុខទៀត៕

Shakrit និងមិត្តរួមទុន
ហាងអាហារ «Siam Wisdom»
អាហារនៅហាង «Siam Wisdom»
បង្អែមនៅហាង «Siam Wisdom»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]