ចិន៖ ក្មេងប្រុស ១២ ឆ្នាំម្នាក់មាននាមត្រកូល Wu បានសម្លាប់ម្តាយបង្កើតរបស់ខ្លួន ចាក់ជាច្រើនកាំបិត កាលពីថ្ងៃទី០២ ខែធ្នូ កន្លងទៅនេះ។

សមត្ថកិច្ចបានរាយការណ៍ថា អ្នកស្រី Chen ដែលត្រូវជាម្តាយបង្កើតរបស់ Wu រកឃើញថា កូនប្រុសរបស់ខ្លួនលួចជក់បារីជាច្រើន ទើបគាត់ខឹងជាខ្លាំង ហើយក៏បានវាយកូននឹងខ្សែក្រវាត់ តែអ្វីដែលនឹកស្មានមិនដល់នោះ គឺកូនប្រុសចោលម្សៀតនេះ បែរជាសម្លាប់ម្តាយបង្កើតរបស់ខ្លួនដោយចាក់ ២០ កាំបិត រួចលាក់សាកសពនៅក្នុងបន្ទប់គេងទៅវិញ។ 

អាក្មេងពាល Wu

បន្ទាប់ពីលាក់សាកសពម្តាយរួច ក្មេងពាលនេះក៏បានផ្ញើសារទៅកាន់សាលាខ្លួនដោយប្រើប្រាស់ទូរស័ព្ទម្តាយថា គេឈឺ គេសុំច្បាប់សម្រាកពីរបីថ្ងៃមិនទៅសាលារៀនទេ។ នៅថ្ងៃបន្ទាប់ក្មេងប្រុសនេះ ក៏នៅផ្ទះលេងជាមួយនឹងប្អូនអាយុ ២ ឆ្នាំរបស់គេ ហើយលោកតារបស់គេក៏មកដល់ នៅពេលលោកតាគេសួរថា ម្តាយគេទៅណា គេក៏ប្រាប់ថា ម្តាយគេទៅខេត្តហើយ។

ដោយមានការសង្ស័យមិនឮដំណឹងកូនស្រីពេញមួយថ្ងៃ នៅពេលរសៀលលោកតាក៏បានត្រលប់មកផ្ទះម្តងទៀត ហើយស្រាប់តែលោកប្រទះឃើញសាកសពកូនស្រីខ្លួន (ម្តាយរបស់ Wu) នៅក្នុងបន្ទប់គេងសុទ្ធតែឈាម។

យ៉ាងណាមិញ ក្មេងប្រុសដ៏សាហាវនេះ ត្រូវបានចាប់ខ្លួន និងជាប់ឃុំតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ដោយសារតែ អាយុគេនៅក្មេងពេក។

យោងតាមសម្តីលោកតាគេបាននិយាយថា ឥរិយាបថរបស់ Wu ប្រែក្លាយជាមិនប្រក្រតី ចាប់តាំងពីក្មេងនេះមានការប៉ះទង្គិចក្បាលតាំងពីអាយុ ៧-៨ ឆ្នាំមកម្ល៉េះ។ 

លោកតា Wu

បច្ចុប្បន្ន គេស្នាក់នៅជាមួយឪពុកបង្កើតរបស់គេ ដែលឪពុកគេគឺជាកម្មករចំណាកស្រុក ហើយត្រូវបង្ខំចិត្តត្រលប់មកវិញ ដោយសារតែមានរឿងឧបទ្ទវហេតុនេះកើតឡើង។

ឪពុករបស់ Wu កំពុងស្នើសុំប្រាក់រដ្ឋាភិបាល ដើម្បីជួយកូនរបស់លោកបានទៅរៀន បន្ទាប់ពីខាងសាលាមុនបានបណ្តេញ Wu ។ ដោយឡែក អាណាព្យាបាលរបស់សិស្សដទៃទៀត សម្តែងការព្រួយបារម្ភអំពី Wu នៅជិតកូនៗរបស់ពួកគេ និងមិនគាំទ្រក្មេងនេះឱ្យរៀនជាមួយកូនរបស់ពួកគេជាដាច់ខាត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]