រាជធានីភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ករណី​រថយន្តក្រុង​បាន​បើក​បុក​រះ​ម៉ូតូ និង​រថយន្ត​ផ្សេង​ទៀត​អស់​ជា​ច្រើន​គ្រឿង​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​ផង​ដែរ​ នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ នៅ​ក្បែរ​រោងចក្រ ស៊ី​ង ឡា​ង​ហួរ ក្នុង​សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ហើយ​នៅ​ខណៈ​នេះ​កំពុង​តែ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង​រួម​ជា​ជាមួយ​ម៉ូតូ និង​រថយន្ត​ដែល​រង​ការ​ខូចខាត​នៅ​លើ​ផ្លូវ​យ៉ាង​ប្រសាច​តែ​ម្តង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]