អាមេរិក៖ ដោយសារបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ដ្រូនជាច្រើនប្រភេទត្រូវបានបង្កើតដើម្បីបំពេញតួនាទីខុសៗគ្នាក្នុងវិស័យដូចជា កម្សាន្ត កសិកម្ម និងគ្រឿងសព្វាវុធជាដើម។ ប៉ុន្តែពេលនេះ គេគ្រោងបង្កើតដ្រូនមួយប្រភេទទៀតក្នុងពេលឆាប់ៗខាងមុខ សម្រាប់បម្រើក្នុងវិស័យសុខាភិបាលម្តង ដោយបញ្ជាឱ្យវាដឹកជញ្ជូនគ្រឿងក្នុងមនុស្ស យកទៅឱ្យគ្រូពេទ្យធ្វើការវះកាត់ឱ្យអ្នកជំងឺ។ 

ដ្រូនដែលគេគ្រោងដឹកគ្រឿងក្នុងមនុស្ស

គួរបញ្ជាក់ថា គោលបំណងធំនៃការបង្កើតដ្រូននេះ គឺដោយសារតែពេលខ្លះ ទាំងគ្រូពេទ្យ និងអ្នកជំងឺជួបបញ្ហាយឺតយ៉ាវក្នុងការវះកាត់ ក៏ព្រោះតែសព្វថ្ងៃ ការដឹកជញ្ជូនគ្រឿងជួយសង្គ្រោះជីវិតទាំងនេះ ត្រូវបានធ្វើឡើងតាមយន្តហោះប៉ុណ្ណោះ ដូច្នេះប្រសិនបើមានការលុបជើងយន្តហោះ នោះអ្នកជំងឺអាចនឹងមានអាសន្នធំមិនខាន។ 

ដ្រូនដែលគេគ្រោងដឹកគ្រឿងក្នុងមនុស្ស

ទោះយ៉ាងណា គំនិតដែលជិតចេញជារូបរាងនេះ ផ្តោតលើការដឹកជញ្ជូនក្នុងរយៈចម្ងាយជិត ឬមធ្យមតែប៉ុណ្ណោះ ដោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យដែលវះកាត់គ្រឿងក្នុងរបស់អ្នកបរិច្ចាគ អាចប្រើដ្រូនដើម្បីបញ្ជូនគ្រឿងក្នុងទៅឱ្យមន្ទីរពេទ្យមួយទៀត ដែលមានអ្នកជំងឺកំពុងរង់ចាំការវះកាត់ ប៉ុន្តែគេអាចរក្សាគុណភាពគ្រឿងក្នុងទាំងនោះបានដោយប្រើប្រព័ន្ធទំនើប។ នេះបើតាមការបញ្ជាក់ពីដុកទ័រ Joseph Scalea នៅសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រម៉ារីលែនដ៍ ក្នុងរដ្ឋបាល់ទីម៉រ នៃសហរដ្ឋអាមេរិក៕ 

ដុកទ័រ Joseph (កាន់ពែង) និងក្រុមការងារ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]