ថៃ៖ ពិតជារឿងចៃដន្យខ្លាំងណាស់សម្រាប់តារាសម្តែងស្រីល្បីៗ៣ដួងគឺ Aum Patcharapa Vj Woonsen និង Mali Coates ដែលបច្ចុប្បន្ននេះគេល្បីថា ពួកនាងកំពុងតែបណ្តុះពន្លកស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងកម្លោះជាអ្នកមានហាយសូរទាំង ៣ នាក់ដូចគ្នាតែម្តង។

ហើយអ្វីដែលជាពិសេសនោះគឺ កម្លោះសង្ហាជាអ្នកមានទាំង ៣ រូបនេះ គឺជាបងប្អូនបង្កើតនឹងគ្នា ដែលកើតនៅក្នុងត្រកូល Phornprapha ដ៏ល្បីល្បាញខាងផ្នែកធ្វើជំនួញក្នុងប្រទេសថៃ។

បងប្អូនទាំង ៤ នាក់ក្នុងត្រកូល Phornprapha

រឿងនេះពិតជាបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះអ្នកទាំង ៣ សុទ្ធតែជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

តោះចង់ដឹងថាស្នេហារបស់តារាសម្តែងស្រីល្បីៗទាំង៣ និងកម្លោះហាយសូរទាំង ៣ យ៉ាងណាខ្លះនោះ យើងមកតាមដានទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖

១) តារាសម្តែងស្រី Aum Patcharapa ជាមួយហាយសូរ Pok Phornprapha ជាកូនច្បងក្នុងត្រកូល Phornprapha៖ ទំនាក់ទំនងអ្នកទាំងពីរត្រូវបានបើកបង្ហាញកាលពីសប្តាហ៍មុន ក្នុងថ្ងៃខូបកំណើតរបស់ Aum ផ្ទាល់តែម្តង ដោយលោក Pok បានច្រៀងបទចម្រៀងជូនពរថ្ងៃកំណើតនាងមួយបទយ៉ាងរ៉ូមែនទិកផងដែរ។  

Aum Patcharapa
Aum Patcharapa និង Pok
Aum Patcharapa និង Pok
ថ្ងៃកំណើត Aum Patcharapa
ហាយសូរ Pok

២) តារាសម្តែងស្រី Woonsen និងហាយសូរ Pranai Phornprapha ជាកូនទី៣ ក្នុងត្រកូល Phornprapha៖ ក្រោយពេលលែងលះគ្នា ដាច់ស្រេចជាមួយនឹងលោក Shakrit ជាអតីតស្វាមី តារាសម្តែងស្រីរូបនេះក៏បានបើកបង្ហាញទំនាក់ទំនងយ៉ាងផ្អែមល្ហែម ដោយបានបណ្តើរគ្នាទៅញ៉ាំអាហារពេលល្ងាច និងទៅធ្វើបុណ្យរួមគ្នាជាដើម។ 

Woonsen
Woonsen
Woonsen និងហាយសូរ Pranai
Woonsen និងហាយសូរ Pranai
Woonsen និងហាយសូរ Pranai

៣) តារាសម្តែងស្រី Mali Coates និងហាយសូរ Prakhun Phornprapha ជាកូនពៅ ក្នុងត្រកូល Phornprapha៖ អ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាបានមួយរយៈពេលមកហើយ ដោយការបង្ហោះរូបភាពស្វីតៗជាគូនឹងគ្នាជាច្រើន ពេលទៅដើរលេងរួមគ្នាម្តងៗ។

Mali Coates
Mali Coates និងហាយសូរ Prakhun
Mali Coates និងហាយសូរ Prakhun
Mali Coates និងហាយសូរ Prakhun
Mali Coates និងហាយសូរ Prakhun
Mali Coates និងហាយសូរ Prakhun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]