ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​វាយដំ​ម្តាយ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ។

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ២០១៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

កូនប្រុស​ដែល​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ ឆ​ន ចាន់​ឡី អាយុ​២៥​ឆ្នាំ ចំណែក​ម្តាយ​ឈ្មោះ ម៉ា​ន់ ឆែម អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កូន​ប្រុស​ដែលជា​ជនសង្ស័យខាងលើ​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​គ្រួសារ ដោយ​បាន​គំរាម និង​ដេញ​វាយ​ម្ដាយ​របស់​ខ្លួន ព្រមទាំង​បាន​វាយ​បំផ្លិចបំផ្លាញ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ពាង​បែក​អស់​១, បែក​កញ្ចក់​អស់​មួយ​ផ្ទាំង និង​កាត់​ខ្សែ​ពាន​គោ​យន្ដ​ទៀត​ផង​។

តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ជា​ម្តាយ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​នៅផ្ទះ​ជា​ធម្មតា ស្រាប់តែ​មិនដឹង​ថា​កូនប្រុស​មកពីណា​ឡើយ បាន​សុំ​លុយ តែ​គាត់​ប្រាប់​កូនប្រុស​ដែល​ជា​ជនសង្ស័យ​ខាងលើ​ថា «​ម៉ែ​គ្មាន​លុយ​នោះ​ទេ កូន​ធំ​ហើយ​គួរតែ​គិត​រក​ការងារ​អ្វើ​ធ្វើ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ម៉ែ តែ​បែរជា​មក​សុំ​តែ​លុយ​ដើរ​លេង​ស៊ីចាយ​ជាមួយ​មិត្តភក្តិ​ទៅ​វិញ​» ។

ពេល​គាត់​និយាយ​ចប់ ស្រាប់តែ​កូនប្រុស​ដែល​ជា​ជនសង្ស័យ​បាន​ស្ទុះ​ដេញ​វាយ​គាត់ ពេល​នោះ​គាត់រ​ត់រក​អ្នក​ភូមិ​អោយ​ជួយ​តែ​ម្តង ។ ស្ត្រី​ជា​ម្តាយ​បន្ត​ថា​ដោយ​ខឹង​អ្នក​ភូមិ​ជួយ​គាត់ កូនប្រុស​ដែល​ជា​ជនសង្ស័យ​ក៏​ទៅ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទៅ​វិញ​។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន និង​ធ្វើការ​សាកសួរ កូនប្រុស​ដែល​ជា​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​គំរាម និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ពិតប្រាកដ​មែន។

បន្ទាប់​ពី​កសាង​សំណុំរឿង​រួចរាល់ សមត្ថកិច្ច​ស្រុក​បាន​បញ្ជូនកូនប្រុស​ដែល​ជា​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​បន្ត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]