ភ្នំពេញ៖ សម្រាប់ឱកាសពិសេស ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៨ នេះ មន្ទីរពេទ្យជោរៃភ្នំពេញនឹងមានរៀបចំកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ ដុំស្បូន និងដុំគីសដៃស្បូន រួមនឹងផ្តល់ឱសថជូន ដោយឥតគិតថ្លៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម សម្រាប់អ្នកជំងឺថ្មីដែលបានមកចុះឈ្មោះ ៥០ នាក់ដំបូង។
បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធី ពិនិត្យ ព្យាបាលជំងឺ ដុំស្បូន និងដុំគីសដៃស្បូន ដោយឥតគិតថ្លៃ សម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូងក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាមមានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
នេះគឺជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យ របស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាពពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
ជាងនេះទៅទៀតគឺជួយឱ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួនដើម្បីជ្រើសរើសវិធីព្យាបាលឱ្យបានសមស្របបំផុត។ កម្មវិធីពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា។
សម្រាប់ខែ ធ្នូ ឆ្នាំ២០១៨ នេះ គឺជាកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ ដុំស្បូន និងដុំគីសដៃស្បូនអ្នកជំងឺអាចចុះឈ្មោះនៅថ្ងៃនេះ តាមរយៈខ្សែទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បីបានទទួលការពិនិត្យដោយផ្ទាល់ពី វេជ្ជបណ្ឌិតឯកទេស ជំងឺ ដុំស្បូន និងដុំគីសដៃស្បូន។
គេហទំព័រ៖ www.chorayphnompenhhospital.com.kh
Facebook: Cho Ray Phnom Penh Hospital
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]