កូរ៉េខាងត្បូង ៖ តារាសម្ដែងប្រុសដ៏ល្បីឈ្មោះ Park Bo Gum ដែលគ្រប់គ្នាតែងតែសរសើរថា មានសមត្ថភាពខ្ពស់ ក្នុងការសម្ដែង ព្រមទាំងមានរូបរាងសង្ហា ទាក់ទាញចិត្តថែមទៀតនោះ កាលពីយប់មិញនេះ បានបង្ហាញខ្លួនធ្វើជាពិធីករ នៅក្នុងកម្មវិធី MAMA ប្រចាំឆ្នាំ ២០១៨ នៅឯប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ ២៥ឆ្នាំរូបនេះ មិនត្រឹមតែមានមុខមាត់ ស្រស់សង្ហាគួរឲ្យខ្នាញ់ និងមានសម្លេងពិរោះប៉ុណ្ណោះទេ ថែមទាំងអាចនិយាយភាសាកូរ៉េ អង់គ្លេស និងជប៉ុន បានយ៉ាងល្អថែមទៀតផង។ ជាហេតុធ្វើឲ្យលោក ទទួលបានការអញ្ជើញ ឲ្យចូលរួមក្នុងកម្មវិធីធំៗជាច្រើន មិនដែលខកខាន។

កាលពីយប់មិញនេះ Park Bo Gum បានបង្ហាញខ្លួនជាមួយនឹង ឈុតពណ៌ខ្មៅ ដែលមើលទៅកាន់តែលេចធ្លោ។ គ្រាន់តែលោកបង្ហាញវត្តមានភ្លាម អ្នកគាំទ្រជាច្រើន ក៏បានបញ្ចេញសម្លេង ស្វាគមន៍រូបលោក។ នេះបញ្ជាក់ឲ្យឃើញថា មិនមែនមានតែ ក្រុមតារាចម្រៀងប៉ុណ្ណោះទេ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ។ ជាក់ស្ដែង ពិធីករប្រុសដ៏ល្បីម្នាក់នេះ ក៏មានអ្នកគាំទ្រយ៉ាងច្រើនមិនអន់ដែរ៕

ចង់ដឹងថា តើតារាសម្ដែង Park Bo Gum ដែលជាពិធីករក្នុងកម្មវិធី MAMA កាលពីយប់មិញនេះ មានភាពស្រស់សង្ហាយ៉ាងណានោះ?

សូមទស្សនារូបភាពខាងក្រោម ៖  

រូបភាព Park Bo Gum
រូបភាព Park Bo Gum
រូបភាព Park Bo Gum
រូបភាព Park Bo Gum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]