ថៃ៖ តាមបែបអឺរ៉ុបគេល្បីថា អ្នកដែលចាប់បាច់ផ្កាពណ៌ស ឬពណ៌ក្រហមរបស់កូនក្រមុំក្នុងថ្ងៃរៀបមង្គលការ គឺអ្នកនោះនឹងត្រូវដល់គូព្រេងនាពេលបន្ទាប់ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ 

ជំនឿមួយនេះ ក៏ត្រូវបានគេពេញនិយមយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន ព្រោះក្នុងពិធីមង្គលការនីមួយៗគេតែងតែមិនភ្លេចធ្វើពិធីមួយនេះ ដែលបានពាំនាំនូវភាពសប្បាយរីករាយ ពោរពេញទៅដោយសំណើចមិនដែលរំលងម្តងណាឡើយ។

ដោយរាល់ពេលដល់វេលា បោះបាច់ផ្កាម្តងៗ កម្លោះក្រមុំនៅលីវដែលជាសាច់ញាតិ ឬមិត្តភក្តិម្ចាស់កម្មវិធីដែលបានអញ្ជើញមកចូលរួម តែងតែទៅឈរតម្រៀបជួរគ្នាចាំចាប់យកបាច់ផ្កាមួយនោះ ដើម្បីឱ្យខ្លួនជិតឆាប់បានជួបនឹងគូព្រេងដែរ។

ជាក់ស្តែងក្នុងឆ្នាំ ២០១៨ នេះតារាប្រុសស្រីជាអ្នកសិល្បៈថៃជាច្រើនគូ បានចាប់ដៃគ្នារៀបមង្គលការតាមប្រពៃណីខុសប្លែកពីរាល់ឆ្នាំ ហើយក្នុងនោះដែរ គេក៏ឃើញមានតារាស្រីល្បីៗជាច្រើនដួង «ចាប់បានបាច់ផ្កា» ពីកូនក្រមុំ ធ្វើឱ្យពួកគេរំភើបចិត្តយ៉ាងខ្លាំង។

មិនដឹងថាជាតារាស្រីដៃរហ័ស ឬជាសំណាងទេ ដែលបណ្តាលឱ្យពួកនាងចាប់បានបាច់ផ្កាដ៏ស្រស់ស្អាតនេះក្នុងមង្គលការមិត្តសម្លាញ់របស់ខ្លួន។ ហើយតារាស្រីដែលចាប់បានបាច់ផ្កាទាំងនោះក៏សុទ្ធតែមានសម្រស់ស្រស់ស្អាតថែមទៀត បណ្តាលឱ្យហ្វេនៗជាអ្នកគាំទ្រក៏លួចចំអន់ថា ពួកនាងជិតដល់គូព្រេងឆាប់ៗខាងមុខនេះហើយ ព្រោះចាប់បានបាច់ផ្កាបែបនេះ។

តោះចង់ដឹងថា ក្នុងឆ្នាំនេះតារាស្រីរូបណាខ្លះដែលចាប់បានបាច់ផ្កាកូនក្រមុំ យើងមកតាមដានទាំងអស់គ្នា៖

១) តារាសម្តែងស្រី Sammy Cowell ៖ កំពុងតែនៅលីវស្រាប់ផង ស្រាប់តែចាប់បានបាច់ផ្កាកូនក្រមុំក្នុងមង្គលការលោក Kik Danai តារាសម្តែងប្រចាំប៉ុស្តិ៍លេខ ៣ បានធ្វើឱ្យកញ្ញា Sammy យ៉ាងខ្លាំង និងត្រូវអ្នកគាំទ្របង្អាប់ថា ជិតបានធ្វើជាកូនក្រមុំខ្លួនឯងម្តងហើយ។ 

Sammy Cowell
Sammy Cowell ចាប់បានបាច់ផ្កា
Sammy Cowell ចាប់បានបាច់ផ្កា
Sammy Cowell ចាប់បានបាច់ផ្កា

២) តារាសម្តែងស្រី Pinky Svika ៖ ចាប់បានបាច់ផ្កាកូនក្រមុំក្នុងមង្គលការតារាសម្តែង Gun Kantathaworn ដែលអ្នកគាំទ្រក៏បានចំអន់លេងថា មិនយូរទៀតទេមេម៉ាយរូបស្រស់ម្នាក់នេះនឹងបានជួបស្នេហ៍ពិតជាថ្មីម្តងទៀតហើយ ក្រោយលែងលះគ្នាដាច់ស្រេចជាមួយអតីតស្វាមីជាមហាសេដ្ឋី។ 

មង្គលការ Gun Kantathaworn
Pinky ចាប់បានបាច់ផ្កា
Pinky ចាប់បានបាច់ផ្កា
Pinky ចូលរួមមង្គលការ

៣) តារាសម្តែងស្រី Woonsey ៖ មេម៉ាយរូបនេះក៏មិនអន់ដែរ ដោយបានទទួលបាច់ផ្កាកូនក្រមុំក្នុងមង្គលការតារាសម្តែងស្រី Janie ដូច្នេះមិនយូរទៀតទេនាងនឹងក្លាយទៅជាកូនក្រមុំបន្ទាប់ទៀតមិនខាន។ 

មង្គលការ Janie
មង្គលការ Janie
Woonsen ចាប់បានផ្កា
មង្គលការ Janie

៤) តារាសម្តែងស្រី Pang Pichapat៖ ក៏បាច់ផ្កាពីក្នុងមង្គលការតារាសម្តែងស្រី Namwan ដែរ ដូច្នេះធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ថា មិនយូរទេតារាស្រីរូបនេះច្បាស់ជាជួបគូព្រេងនាងជាក់ជាមិនខាន។ 

Pang Pichapat
Pang Pichapat ចាប់បានបាច់ផ្កា
មង្គលការ Namwan

៥) តារាសម្តែងស្រី Aeriny៖ ក៏ទទួលបានបាច់ផ្កាពីក្នុងមង្គលការតារាប្រុស Prakarn ផងដែរ ហើយពេលនេះនាង និងសង្សារជាមហាសេដ្ឋីក៏ជិតនឹងរៀបការជាមួយគ្នាដែរ ក្នុងពេលឆាប់ៗខាងមុខនេះ។

Aeriny
Aeriny ចាប់បានបាច់ផ្កា
មង្គលការ Prakarn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]