ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សិស្ស​នៅ​វិទ្យាល័យ​«ថ្មគោល» បាន​​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​គ្នា​​​ជិត​២០​នាក់ទៀត​​ហើយ ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើលខ្លាំង ​នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ នេះ ហើយ​ក៏​​​អត់​​ដឹង​​ពី​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​​ដដែល ដោយ​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅឯ​មន្ទីរ​ពេទ្យ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​​ថា ស្ថិត​នៅ​ក្នុង​វិទ្យាល័យ «​ថ្មគោល​» ​ទើបតែ​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ជាច្រើន​ ចុះ​ទៅ​រៀបចំ​​ការប្រជុំ​​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បរិភោគ​​ចំណីអាហារ ដើម្បី​កុំឱ្យ​ប៉ះពាល់​​ដល់​សុខភាព ។ ដោយ​ឡែក ​ចំពោះ​​ការ​​សន្និដ្ឋាន​មូលហេតុ​ជា​បឋម​របស់​មន្ត្រីវិញ​ គឺ​សង្ស័យ​អាច​សិស្ស​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត , បរិយា​កាស​​ក្នុង​សាលា និង​ការ​សម្រាក​មិន​បាន​គ្រប់គ្រាន់ ។ តែ​ទោះបីជា​យ៉ាងណា នៅ​មិន​ទាន់កំណត់​ជាផ្លូវ​ការ​​​ច្បាស់​​លាស់​​នៅឡើយ​ទេ ។

គួរ​រំលឹក​ថា យុវ​សិស្ស​ដែល​ដួល​សន្លប់​ភាគច្រើន ​សុទ្ធ​តែ​ជា​សិស្ស​ស្រីៗ ហើយ​ពួក​គេ​មាន​អាកា​រៈ​វិលមុខ រួច​ដួល​សន្លប់​ត​ៗ​គ្នា​នៅ​ក្នុង​ថ្នាក់រៀន​តែម្តង ដែល​មាន​ប្រមាណ​៧០​នាក់​​ឯណោះ កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៧ ធ្នូ កន្លង​មក ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]